ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 26:30 - ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​ច្រៀងសរសើរតម្កើង​ហើយ ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើមអូលីវ​។

សូមមើលជំពូក

Khmer Christian Bible

ក្រោយ​ពី​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង *​រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​កាល​បាន​ច្រៀង​ទំនុក​មួយ​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។

សូមមើលជំពូក

អាល់គីតាប

ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើង​រួច​ហើយ អ៊ីសា​ទៅ​ភ្នំ​ដើម​អូលីវ ជា​មួយ​ពួក​សិស្ស។

សូមមើលជំពូក



ម៉ាថាយ 26:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះយេស៊ូវ និងពួកសិស្ស​មកជិត​យេរូសាឡិម គឺ​មកដល់​បេតផាសេ ត្រង់​ភ្នំ​ដើមអូលីវ ព្រះយេស៊ូវ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ជាដាច់ខាត រហូតដល់​ថ្ងៃ​នោះ គឺថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​អាណាចក្រ​របស់​ព្រះ​បិតា​ខ្ញុំ”។


នៅ​ពេលថ្ងៃ ព្រះយេស៊ូវ​ទ្រង់​បង្រៀន​នៅក្នុង​ព្រះវិហារ ហើយ​នៅ​ពេលយប់ ព្រះអង្គ​ក៏​យាង​ចេញទៅ​ស្នាក់​នៅលើ​ភ្នំ​ដែល​គេ​ហៅថា “ភ្នំដើមអូលីវ”។


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា​៖“ស៊ីម៉ូន ស៊ីម៉ូន​អើយ មើល៍! សាតាំង​បាន​ទាមទារចង់បាន​អ្នករាល់គ្នា ដើម្បី​រែង​អ្នករាល់គ្នា​ដូច​ស្រូវសាលី​។


ព្រះយេស៊ូវ​ទ្រង់​ចេញ​ពីទីនោះ ហើយ​យាង​ឆ្ពោះទៅ​ភ្នំ​ដើមអូលីវ តាម​ទម្លាប់​របស់ព្រះអង្គ ពួក​សិស្ស​ក៏​ទៅតាម​ព្រះអង្គ​ដែរ​។


ប៉ុន្តែ​ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​ព្រះ​បិតា ខ្ញុំ​ក៏​ធ្វើ​ដូច្នេះ​ដូចដែល​ព្រះ​បិតា​បាន​បង្គាប់​ខ្ញុំ​។ “ក្រោកឡើង​មក យើង​នាំគ្នា​ចេញ​ពីទីនេះ​ទៅ​!