ម៉ាថាយ 26:14 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅរកពួកនាយកបូជាចារ្យ Khmer Christian Bible នៅពេលនោះ សាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសម្ដេចសង្ឃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សិស្សម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសង្គ្រាជ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ សិស្ស*ម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា អាល់គីតាប ពេលនោះ សិស្សម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមអ៊ីមុាំ |
ពេលនោះ យូដាសជាអ្នកដែលក្បត់ព្រះយេស៊ូវ ទូលតបថា៖ “រ៉ាប៊ី មិនមែនជាខ្ញុំទេ មែនទេ?”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“គឺអ្នកនិយាយទេ”។
នៅពេលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅឡើយ មើល៍! យូដាសម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់បានមកដល់។ មានហ្វូងមនុស្សមួយក្រុមធំកាន់ដាវកាន់ដំបងមកជាមួយគាត់ដែរ ពួកគេមកពីពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជន។
ពេលនោះ យូដាសដែលក្បត់ព្រះយេស៊ូវឃើញថាព្រះអង្គត្រូវគេផ្ដន្ទាទោស ក៏មានវិប្បដិសារី ហើយប្រគល់កាក់ប្រាក់សាមសិបនោះទៅពួកនាយកបូជាចារ្យ និងពួកចាស់ទុំវិញ
ប៉ុន្តែយូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងពួកសិស្សរបស់ព្រះអង្គ ដែលរៀបនឹងក្បត់ព្រះអង្គ និយាយថា៖
អំឡុងអាហារពេលល្ងាច មារបានបញ្ចូលគំនិតរួចហើយ ក្នុងចិត្តយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត ឲ្យក្បត់ព្រះអង្គ។
ព្រះយេស៊ូវទ្រង់ឆ្លើយថា៖“គឺអ្នកដែលខ្ញុំនឹងជ្រលក់ដុំនំប៉័ងឲ្យទៅគាត់”។ បន្ទាប់មក ព្រះអង្គជ្រលក់ដុំនំប៉័ង ហើយយកឲ្យយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។
រីឯយូដាសដែលក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវបានជួបជុំជាមួយពួកសិស្សនៅទីនោះជាញឹកញាប់។
“បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។
ប៉ុន្តែអ្នកនេះបានទិញដីមួយកន្លែងដោយរង្វាន់នៃសេចក្ដីទុច្ចរិត ហើយធ្លាក់សំយុងក្បាលបែកពោះ នោះពោះវៀនទាំងអស់របស់គាត់ក៏ធ្លាយចេញមក។