“ចៅហ្វាយក៏តបនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់ និងខ្ជិលច្រអូសអើយ! អ្នកបានដឹងថាយើងច្រូតពីកន្លែងដែលយើងមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលយើងមិនបានពង្រាយឬ?
ម៉ាថាយ 25:27 - ព្រះគម្ពីរខ្មែរសាកល បើដូច្នេះ អ្នកគួរតែបានដាក់ប្រាក់របស់យើងនៅធនាគារ នោះពេលយើងមកវិញ យើងមុខជាបានប្រាក់របស់យើងវិញ ព្រមទាំងការប្រាក់ផង’។ Khmer Christian Bible បើដូច្នោះ ម្ដេចក៏ឯងមិនយកលុយរបស់ខ្ញុំទៅចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងទទួលបានលុយរបស់ខ្ញុំ ព្រមទាំងការប្រាក់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើទុកនឹងអ្នកចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងបានទទួលប្រាក់របស់ខ្ញុំ ទាំងដើមទាំងការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ទាំងដើម ទាំងការ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើម ទាំងការផង អាល់គីតាប គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ ទាំងដើម ទាំងការ!។ |
“ចៅហ្វាយក៏តបនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់ និងខ្ជិលច្រអូសអើយ! អ្នកបានដឹងថាយើងច្រូតពីកន្លែងដែលយើងមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលយើងមិនបានពង្រាយឬ?
“‘ដូច្នេះ ចូរដកយកមួយឋាឡាន់នោះពីអ្នកនេះ ហើយប្រគល់ឲ្យម្នាក់ដែលមានដប់ឋាឡាន់នោះទៅ;
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ដើម្បីអនុវត្តការជំនុំជម្រះចំពោះមនុស្សទាំងអស់ និងដើម្បីថ្កោលទោសមនុស្សគ្រប់គ្នា អំពីគ្រប់ទាំងអំពើមិនគោរពព្រះដែលពួកគេបានប្រព្រឹត្តដោយមិនគោរពព្រះ និងអំពីគ្រប់ទាំងពាក្យអាក្រក់ដែលមនុស្សបាបមិនគោរពព្រះ បាននិយាយទាស់នឹងព្រះ”។