ម៉ាថាយ 25:19 - ព្រះគម្ពីរខ្មែរសាកល “លុះយូរក្រោយមក ចៅហ្វាយរបស់បាវបម្រើទាំងនោះក៏ត្រឡប់មកវិញ ហើយគិតបញ្ជីនឹងពួកគេ។ Khmer Christian Bible លុះអស់រយៈពេលជាយូរក្រោយមក ម្ចាស់របស់បាវបម្រើទាំងនោះក៏ត្រលប់មកវិញ និងបានទូទាត់បញ្ជីជាមួយពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះអស់រយៈពេលជាយូរក្រោយមក ចៅហ្វាយរបស់អ្នកបម្រើទាំងនោះត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញ គិតបញ្ជីនឹងគេ អាល់គីតាប លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ |
ដូចដែលដាវីឌបានថ្លែងដែរ អំពីភាពមានពររបស់អ្នកដែលព្រះរាប់ជាសុចរិតដោយឡែកពីការប្រព្រឹត្ត ថា៖
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។
បងប្អូនរបស់ខ្ញុំអើយ កុំធ្វើជាគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលធ្វើជាគ្រូនឹងទទួលការជំនុំជម្រះតឹងរ៉ឹងជាង។