ម៉ាថាយ 25:18 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នកដែលទទួលមួយឋាឡាន់ក៏ទៅជីកដី ហើយលាក់ទុកលុយរបស់ចៅហ្វាយគាត់។ Khmer Christian Bible ផ្ទុយទៅវិញ ម្នាក់ដែលបានទទួលមួយឋាឡាន់បានយកលុយម្ចាស់របស់គាត់ទៅជីកដីកប់ទុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកដែលទទួលប្រាក់មួយណែនបានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញ អាល់គីតាប រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅ ជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ |
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ឱបើមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារដំណាក់របស់យើង ដើម្បីកុំឲ្យបង្កាត់ភ្លើងលើអាសនារបស់យើងជាឥតប្រយោជន៍ទៅអេះ! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយក៏មិនទទួលតង្វាយពីដៃរបស់អ្នករាល់គ្នាដែរ។
“មានម្នាក់ទៀតបានចូលមក និយាយថា: ‘ព្រះករុណាអើយ មើល៍! មួយមីណារបស់ទ្រង់ ដែលខ្ញុំព្រះបាទបានទុកក្នុងកន្សែង។
ដើម្បីកុំឲ្យអ្នករាល់គ្នាបែរជាខ្ជិលឡើយ គឺឲ្យអ្នករាល់គ្នាធ្វើជាអ្នកយកតម្រាប់តាមពួកអ្នកដែលទទួលសេចក្ដីសន្យាជាមរតកដោយជំនឿ និងការអត់ធ្មត់វិញ។
ដ្បិតប្រសិនបើសេចក្ដីទាំងនេះមាននៅក្នុងអ្នករាល់គ្នា ព្រមទាំងចម្រើនឡើងជានិច្ច នោះវានឹងធ្វើឲ្យអ្នករាល់គ្នាមិនឥតប្រយោជន៍ ឬមិនឥតបង្កើតផលខាងឯការយល់ដឹងត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងនោះឡើយ។