មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
ម៉ាថាយ 24:50 - ព្រះគម្ពីរខ្មែរសាកល នោះចៅហ្វាយរបស់បាវបម្រើនោះនឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មានដល់ និងនៅម៉ោងដែលគាត់មិនដឹង Khmer Christian Bible ហើយចៅហ្វាយរបស់វានឹងមកវិញនៅថ្ងៃដែលវាស្មានមិនដល់ និងនៅម៉ោងដែលវាមិនដឹងទាល់តែសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចៅហ្វាយនឹងមកដល់ នៅថ្ងៃមួយដែលអ្នកបម្រើនោះមិនរង់ចាំ និងនៅវេលាមួយដែលគាត់មិនដឹង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់ អាល់គីតាប ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង |
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
ហើយដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរទាំងឲ្យគាត់មានចំណែកជាមួយពួកមនុស្សមានពុត។ នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ”៕
នោះចៅហ្វាយរបស់បាវបម្រើនោះនឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មានដល់ និងនៅម៉ោងដែលគាត់មិនដឹង ហើយដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរទាំងឲ្យគាត់មានចំណែកជាមួយពួកឥតជំនឿ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។