ពួកគេនឹងធ្វើឲ្យខ្លួនឯងជំពប់ គឺអណ្ដាតរបស់ពួកគេប្រឆាំងនឹងខ្លួនឯង; អស់អ្នកដែលឃើញពួកគេនឹងគ្រវីក្បាល។
ម៉ាថាយ 23:31 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នករាល់គ្នាកំពុងធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់បណ្ដាព្យាការី។ Khmer Christian Bible ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងហើយថា អ្នករាល់គ្នាជាកូនចៅពួកអ្នកដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ហោរាទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ អាល់គីតាប អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ណាពី។ |
ពួកគេនឹងធ្វើឲ្យខ្លួនឯងជំពប់ គឺអណ្ដាតរបស់ពួកគេប្រឆាំងនឹងខ្លួនឯង; អស់អ្នកដែលឃើញពួកគេនឹងគ្រវីក្បាល។
ទាំងនិយាយថា: ‘ប្រសិនបើយើងបានរស់នៅសម័យដូនតារបស់យើង ម្ល៉េះសមយើងមិនបានធ្វើជាដៃគូជាមួយពួកគាត់ ក្នុងការបង្ហូរឈាមបណ្ដាព្យាការីទេ’។
មើល៍! ហេតុនេះហើយបានជាខ្ញុំចាត់បណ្ដាព្យាការី អ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមករកអ្នករាល់គ្នា; អ្នករាល់គ្នានឹងសម្លាប់អ្នកខ្លះ និងឆ្កាងអ្នកខ្លះក្នុងចំណោមពួកគេ ហើយវាយអ្នកខ្លះនឹងរំពាត់ក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងតាមបៀតបៀនពួកគេពីទីក្រុងមួយទៅទីក្រុងមួយ។
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
“ចៅហ្វាយនិយាយនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់អើយ! យើងនឹងកាត់ទោសអ្នកតាមពាក្យសម្ដីរបស់អ្នក។ អ្នកបានដឹងថាយើងជាមនុស្សតឹងរ៉ឹង ដែលយកអ្វីដែលយើងមិនបានផ្ញើ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះឬ?