មនុស្សខ្លៅក្នុងចំណោមប្រជារាស្ត្រអើយ ចូរយល់ច្បាស់! មនុស្សល្ងង់អើយ តើពេលណាអ្នកនឹងមានប្រាជ្ញា?
ម៉ាថាយ 23:17 - ព្រះគម្ពីរខ្មែរសាកល មនុស្សល្ងង់ និងខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសទៅជាវិសុទ្ធ? Khmer Christian Bible មនុស្សកង្វាក់ល្ងង់អើយ! តើមួយណាវិសេសជាង ជាមាស ឬជាព្រះវិហារ ដែលធ្វើឲ្យមាសទៅជាបរិសុទ្ធ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សល្ងង់កង្វាក់អើយ! តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សលេលា កង្វាក់អើយ! មាស និងព្រះវិហារដែលធ្វើឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ អាល់គីតាប មនុស្សលេលា កង្វាក់អើយ! មាស និងម៉ាស្ជិទដែលធ្វើឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។ |
មនុស្សខ្លៅក្នុងចំណោមប្រជារាស្ត្រអើយ ចូរយល់ច្បាស់! មនុស្សល្ងង់អើយ តើពេលណាអ្នកនឹងមានប្រាជ្ញា?
អ្នករាល់គ្នានិយាយទៀតថា: ‘អ្នកណាក៏ដោយដែលស្បថដោយអាងអាសនា ពាក្យសម្បថនោះមិនជាអ្វីទេ ប៉ុន្តែអ្នកណាក៏ដោយដែលស្បថដោយអាងតង្វាយលើអាសនា អ្នកនោះជាប់សម្បថហើយ’។
មនុស្សខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង តង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយទៅជាវិសុទ្ធ?
ដ្បិតទាំងអ្នកដែលញែកជាវិសុទ្ធ និងអ្នកដែលត្រូវបានញែកជាវិសុទ្ធ សុទ្ធតែមកពីព្រះអង្គតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនអៀនខ្មាសនឹងហៅពួកគេថាបងប្អូន