Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:18 - ព្រះគម្ពីរខ្មែរសាកល

18 អ្នករាល់គ្នា​និយាយ​ទៀត​ថា​: ‘អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​អាសនា ពាក្យសម្បថនោះ​មិនជាអ្វីទេ ប៉ុន្តែ​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​តង្វាយ​លើ​អាសនា អ្នកនោះ​ជាប់សម្បថ​ហើយ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ហើយ​ថា​ អ្នកណា​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​តង្វាយ​លើ​កន្លែង​ថ្វាយ​តង្វាយ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​តង្វាយ​នៅ​លើ​អាសនា អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​រាល់​គ្នា​និយាយ​ទៀត​ថា “អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនៈ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​ក៏​ថា បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​ដង្វាយ​នៅ​លើ​អាសនា នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ្នក​រាល់​គ្នា​និយាយ​ទៀត​ថា “អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​ជំនូន​លើ​អាសនៈ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ​! អ្នករាល់គ្នា​និយាយថា​: ‘អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​ព្រះវិហារ ពាក្យសម្បថនោះ​មិនជាអ្វីទេ ប៉ុន្តែ​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​មាស​របស់​ព្រះវិហារ អ្នកនោះ​ជាប់សម្បថ​ហើយ’។


មនុស្ស​ល្ងង់ និង​ខ្វាក់ភ្នែក​អើយ តើ​មួយណា​សំខាន់ជាង មាស ឬ​ព្រះវិហារ​ដែល​ធ្វើឲ្យ​មាស​ទៅជាវិសុទ្ធ​?


មនុស្សខ្វាក់ភ្នែក​អើយ តើ​មួយណា​សំខាន់ជាង តង្វាយ ឬ​អាសនា​ដែល​ធ្វើឲ្យ​តង្វាយ​ទៅជាវិសុទ្ធ​?


ប៉ុន្តែ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​និយាយថា​: ‘ប្រសិនបើ​មនុស្ស​ម្នាក់​និយាយ​នឹង​ឪពុក ឬ​ម្ដាយ​ថា​: “អ្វីក៏ដោយដែល​ខ្ញុំ​ត្រូវ​ជូន​លោកឪពុកអ្នកម្ដាយ ទៅជា​គ័របាន់​រួចហើយ” (​គ័របាន់ មានអត្ថន័យប្រែថា តង្វាយ​ថ្វាយ​ព្រះ​)


ខ្ញុំ​សូម​ធ្វើបន្ទាល់​ម្ដងទៀត​ដល់​មនុស្ស​ទាំងអស់​ដែល​ទទួលពិធីកាត់ស្បែក​ថា អ្នកនោះ​មាន​កាតព្វកិច្ច​នឹង​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទាំងមូល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម