តើនរណាជាមនុស្សកោតខ្លាចព្រះយេហូវ៉ា? ព្រះអង្គនឹងណែនាំអ្នកនោះក្នុងផ្លូវដែលត្រូវជ្រើសរើស។
ម៉ាថាយ 2:9 - ព្រះគម្ពីរខ្មែរសាកល ក្រោយពីទទួលរាជឱង្ការពីស្ដេចហើយ ពួកគេក៏ចាកចេញទៅ។ ពេលនោះ មើល៍! ផ្កាយដែលពួកគេបានឃើញនៅទិសខាងកើតនោះនាំមុខពួកគេ រហូតមកឈប់នៅលើកន្លែងដែលព្រះកុមារគង់នៅ។ Khmer Christian Bible ដូច្នេះ គេក៏ស្ដាប់តាមស្ដេច ហើយចេញទៅ ឯផ្កាយដែលគេឃើញនៅទិសខាងកើតនោះបាននាំមុខពួកគេ រហូតមកដល់កន្លែងដែលបុត្រតូចនៅ ហើយក៏ឈប់នៅចំពីលើនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានទទួលការត្រាស់បង្គាប់របស់ស្តេចហើយ គេក៏នាំគ្នាចេញទៅ ពេលនោះ ផ្កាយដែលគេបានឃើញពីទិសខាងកើត ក៏នាំមុខគេរហូតដល់ចំពីលើកន្លែងដែលបុត្រតូចគង់នៅទើបឈប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់ អាល់គីតាប ក្រោយពីបានទទួលបញ្ជាហើយគេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលទារកនៅទើបឈប់។ |
តើនរណាជាមនុស្សកោតខ្លាចព្រះយេហូវ៉ា? ព្រះអង្គនឹងណែនាំអ្នកនោះក្នុងផ្លូវដែលត្រូវជ្រើសរើស។
សួរថា៖ “តើព្រះអង្គដែលប្រសូតមក ជាស្ដេចនៃជនជាតិយូដាគង់នៅឯណា? ព្រោះថាកាលនៅទិសខាងកើត យើងបានឃើញផ្កាយរបស់ព្រះអង្គ ដូច្នេះយើងក៏មកថ្វាយបង្គំព្រះអង្គ”។
បន្ទាប់មក ស្ដេចចាត់ពួកគេឲ្យទៅបេថ្លេហិម ដោយមានរាជឱង្ការថា៖ “ចូរទៅសួរឲ្យច្បាស់អំពីព្រះកុមារនោះចុះ។ កាលណារកឃើញហើយ ចូររាយការណ៍មកយើង ដើម្បីឲ្យយើងទៅថ្វាយបង្គំដែរ”។
ហើយយើងមានពាក្យរបស់ព្យាការីដែលប្រាកដប្រជាជាងនេះទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់នឹងពាក្យនោះ ដូចជាយកចិត្តទុកដាក់នឹងចង្កៀងដែលបញ្ចេញពន្លឺក្នុងកន្លែងងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹកលេចឡើងក្នុងចិត្តរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាធ្វើបានល្អហើយ។