ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 2:18 - ព្រះគម្ពីរខ្មែរសាកល

“មាន​ឮ​សំឡេង​ពី​រ៉ាម៉ា ជា​សំឡេង​ទំនួញ ​និង​សំឡេង​ទុក្ខព្រួយ​យ៉ាងខ្លាំង​។ រ៉ាជែល​កំពុង​យំសោក​នឹង​កូន​ៗ​របស់​នាង នាង​មិន​ព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដ្បិត​ពួកគេ​មិន​នៅ​ទៀត​ទេ” ។

សូមមើលជំពូក

Khmer Christian Bible

«គេ​ឮ​សំឡេង​នៅ​ភូមិ​រ៉ាម៉ា​ ជា​ការ​ទ្រហោ​យំ​ និង​ការ​កាន់​ទុក្ខ​សោកសៅ​ ឯ​នាង​រ៉ាជែល​ទ្រហោ​យំ​ដោយ​ព្រោះ​កូន​ឥត​ក្សាន្ត​ចិត្ត​សោះ​ ដ្បិត​កូន​របស់​នាង​បាន​ស្លាប់​អស់​ហើយ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​អាណិត​កូន​របស់​នាង ហើយ​មិន​ព្រម​ឲ្យ​គេ​កម្សាន្ត​ចិត្ត​សោះ ព្រោះ​កូន​របស់​នាង​ស្លាប់​អស់​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សម្រាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ» ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

«មាន​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។

សូមមើលជំពូក

អាល់គីតាប

«មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សំរាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»។

សូមមើលជំពូក



ម៉ាថាយ 2:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទៅរក​ពួក​បងប្អូន​របស់គាត់ និយាយថា​៖ “ក្មេង​នោះ​បាត់​ហើយ​! ចុះ​ខ្ញុំ តើ​ឲ្យ​ខ្ញុំ​ទៅ​ឯណា​?”។


យ៉ាកុប​ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​បាន​ធ្វើឲ្យ​យើង​បាត់បង់កូន​——​មិនមាន​យ៉ូសែប​ទៀតទេ ហើយក៏​មិនមាន​ស៊ីម្មាន​ទៀត​ដែរ ហើយ​ឥឡូវនេះ ពួកឯង​ចង់​យក​បេនយ៉ាមីន​ទៀត​។ ការទាំងអស់​នេះ​បាន​កើតឡើង​ទាស់នឹង​យើង​ហើយ​!”។


ពេលនោះ សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​យេរេមា​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:


រីឯ​គេ​ទាំងអស់គ្នា​ក៏​យំសោក​គក់ទ្រូង​ដោយសារ​តែ​ក្មេងនោះ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​យំ​ឡើយ​! ក្មេងនេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ”។


ខ្ញុំ​បាន​សង្កេតមើល​ទៀត នោះ​ខ្ញុំ​បាន​ឮ​ឥន្ទ្រី​មួយ​ដែល​ហើរ​នៅលើ​អាកាស បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! វេទនា​ដល់​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដោយសារតែ​សំឡេង​ត្រែ​ឯទៀត​របស់​ទូតសួគ៌​បី​រូប​ដែល​រៀបនឹង​ផ្លុំ”៕