“បាវបម្រើជាគ្នាគាត់នោះក៏ក្រាបចុះ អង្វរគាត់ថា: ‘សូមអត់ធ្មត់នឹងគ្នាផង គ្នានឹងសងឯងវិញ’។
ម៉ាថាយ 18:26 - ព្រះគម្ពីរខ្មែរសាកល “បាវបម្រើនោះក៏ក្រាបចុះថ្វាយបង្គំស្ដេច ទូលថា: ‘ សូមមេត្តាអត់ធ្មត់នឹងទូលបង្គំផង ទូលបង្គំនឹងសងអ្វីៗទាំងអស់ដល់ទ្រង់’។ Khmer Christian Bible បាវបម្រើនោះក៏ក្រាបថ្វាយបង្គំស្ដេច ទូលថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្វីៗទាំងអស់ដល់ព្រះអង្គវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកបម្រើនោះក៏លុតជង្គង់នៅចំពោះស្ដេច ទូលអង្វរថា "បពិត្រព្រះករុណា សូមទ្រង់មេត្តាពន្យាពេលឲ្យទូលបង្គំសិន ទូលបង្គំនឹងសងព្រះអង្គគ្រប់ចំនួន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមព្រះរាជាមេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន អាល់គីតាប អ្នកបម្រើនោះលុតជង្គង់ក្រាបដល់ជើងស្ដេច អង្វរថាៈ “សូមស្តេចមេត្ដាអត់ឱន ពន្យារពេលឲ្យខ្ញុំផង ខ្ញុំនឹងសងស្តេចវិញគ្រប់ចំនួន”។ |
“បាវបម្រើជាគ្នាគាត់នោះក៏ក្រាបចុះ អង្វរគាត់ថា: ‘សូមអត់ធ្មត់នឹងគ្នាផង គ្នានឹងសងឯងវិញ’។
ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។
ពេលនោះ មើល៍! មានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គទូលថា៖ “ព្រះអម្ចាស់អើយ បើសិនព្រះអង្គសុខចិត្ត ព្រះអង្គអាចប្រោសទូលបង្គំឲ្យបរិសុទ្ធបាន”។
ស៊ីម៉ូនទូលឆ្លើយថា៖ “ខ្ញុំគិតថា គឺអ្នកដែលម្ចាស់បំណុលលើកលែងឲ្យច្រើនជាង”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្នកពិចារណាត្រូវហើយ”។
ពោលគឺ ពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះ ដោយមិនយល់សេចក្ដីសុចរិតរបស់ព្រះ ហើយព្យាយាមតាំងសេចក្ដីសុចរិតរបស់ខ្លួនឯង។