ព្រះយេស៊ូវទ្រង់ស្ដីឲ្យអារក្ស វាក៏ចេញពីក្មេងនោះ ហើយក្មេងនោះក៏ជាសះស្បើយនៅវេលានោះឯង។
ម៉ាថាយ 17:19 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកសិស្សចូលមកជិតព្រះយេស៊ូវតែក្រុមពួកគេ ទូលសួរថា៖ “ហេតុអ្វីបានជាយើងខ្ញុំមិនអាចដេញអារក្សនោះឲ្យចេញបាន?”។ Khmer Christian Bible បន្ទាប់មក ពួកសិស្សបានចូលមកជិតព្រះយេស៊ូដោយឡែកទូលសួរថា៖ «ហេតុអ្វីបានជាយើងមិនអាចបណ្ដេញអារក្សនោះបានដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសិស្សមកជិតព្រះយេស៊ូវដោយឡែក ហើយទូលសួរថា៖ «ហេតុអ្វីបានជាយើងខ្ញុំ ពុំអាចដេញអារក្សនោះបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកសិស្សចូលមកគាល់ព្រះយេស៊ូ ដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអារក្សនោះបាន?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែក ទូលសួរថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនោះមិនបាន អាល់គីតាប ពេលនោះ ពួកសិស្សចូលមកជួបអ៊ីសាដាច់ឡែកពីគេសួរថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអ៊ីព្លេសនោះបាន?»។ |
ព្រះយេស៊ូវទ្រង់ស្ដីឲ្យអារក្ស វាក៏ចេញពីក្មេងនោះ ហើយក្មេងនោះក៏ជាសះស្បើយនៅវេលានោះឯង។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ដោយសារជំនឿរបស់អ្នករាល់គ្នាតិច។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា: ‘ចូររើចេញពីទីនេះ ទៅទីនោះទៅ!’ នោះវានឹងរើចេញ ហើយគ្មានអ្វីនឹងធ្វើមិនកើតសម្រាប់អ្នករាល់គ្នាឡើយ។
ពេលព្រះយេស៊ូវគង់នៅតែព្រះអង្គឯង ពួកអ្នកដែលនៅជុំវិញព្រះអង្គ ព្រមទាំងសាវ័កទាំងដប់ពីរនាក់ ក៏ទូលសួរព្រះអង្គអំពីពាក្យឧបមាទាំងនេះ។
នៅពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គដោយឡែកថា៖ “ហេតុអ្វីបានជាយើងខ្ញុំមិនអាចដេញវិញ្ញាណអសោចនោះឲ្យចេញបាន?”។