Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 17:20 - ព្រះគម្ពីរខ្មែរសាកល

20 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ដោយសារ​ជំនឿ​របស់អ្នករាល់គ្នា​តិច​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់ពូជ​ម៉ូតាត​មួយ អ្នករាល់គ្នា​នឹង​និយាយ​ទៅកាន់​ភ្នំ​នេះ​ថា​: ‘ចូរ​រើចេញ​ពីទីនេះ ទៅ​ទីនោះ​ទៅ​!’ នោះ​វា​នឹង​រើចេញ ហើយ​គ្មានអ្វី​នឹង​ធ្វើមិនកើត​សម្រាប់​អ្នករាល់គ្នា​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​ពី​អ្នក​រាល់គ្នា​មាន​ជំនឿ​តិច​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​ ចូរ​រើ​ចេញ​ពី​ទី​នោះ​ វា​នឹង​ត្រូវ​រើ​ចេញ​ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់គ្នា​ធ្វើ​មិន​កើត​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​ម៉្យាង​ដ៏​ល្អិត នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ទី​នោះ​ទៅ!" នោះ​វា​នឹង​រើ​ចេញ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!” ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​តិច​ពេក​ប៉ុណ្ណោះ ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​នៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!”ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 17:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​មានបន្ទូលថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់ពូជ​ម៉ូតាត​មួយ អ្នករាល់គ្នា​អាច​និយាយ​នឹង​ដើមមន​នេះ​ថា​: ‘ចូរឲ្យ​ត្រូវបាន​ដកចេញ ហើយ​ដុះ​នៅក្នុង​សមុទ្រ​ទៅ​!’ នោះ​វា​មុខជា​ស្ដាប់បង្គាប់​អ្នករាល់គ្នា​មិនខាន​។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​និយាយ​នឹង​ភ្នំ​នេះ​ថា​: ‘ចូរ​ត្រូវបាន​យកចេញ ហើយ​ត្រូវបាន​ទម្លាក់​ទៅក្នុង​សមុទ្រ​ទៅ’ ហើយ​អ្នកនោះ​មិន​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿ​ថា​អ្វីដែល​គាត់​និយាយ​នឹង​សម្រេច នោះនឹង​សម្រេច​ដល់​គាត់​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្វីៗ​ដែល​មនុស្ស​ធ្វើមិនកើត សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់”។


ដ្បិត​សម្រាប់​ព្រះ​គ្មាន​អ្វី​ដែល​ធ្វើមិនកើត​ឡើយ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ ហើយ​មិន​សង្ស័យ អ្នក​រាល់គ្នា​នឹង​មិនគ្រាន់តែ​ធ្វើ​អ្វី​ដែល​បាន​ធ្វើ​ដល់​ដើមល្វា​នេះ​ប៉ុណ្ណោះទេ គឺ​ទោះបីជា​អ្នករាល់គ្នា​និយាយ​នឹង​ភ្នំ​នេះ​ថា​: ‘ចូរ​ត្រូវបាន​យកចេញ ហើយ​ត្រូវបាន​ទម្លាក់​ទៅក្នុង​សមុទ្រ​ទៅ’ នោះ​នឹង​សម្រេច​ដូច្នោះ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“‘ប្រសិនបើ​អាច’ ឬ?​អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​អ្នក​ដែល​ជឿ”។


ប្រសិនបើ​ខ្ញុំ​មាន​អំណោយទាន​ខាង​ថ្លែងព្រះបន្ទូល ព្រមទាំង​ស្គាល់​អាថ៌កំបាំង​ទាំងអស់ និង​ចំណេះដឹង​គ្រប់យ៉ាង ហើយ​ប្រសិនបើ​ខ្ញុំ​មាន​ជំនឿ​ដ៏ពេញលេញ រហូតដល់​រើ​ភ្នំ​ចេញ​បាន ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​គ្មានតម្លៃ​ទេ​។


ព្រះយេស៊ូវ​បាន​លើក​ពាក្យឧបមា​មួយទៀត​ដល់​ពួកគេ ដោយ​មានបន្ទូលថា​៖“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​គ្រាប់ពូជ​ម៉ូតាត​មួយ ដែល​មនុស្ស​ម្នាក់​បាន​យកទៅ​ព្រោះ​ក្នុង​ចម្ការ​របស់​ខ្លួន​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិនបើ​នាង​ជឿ នាង​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ទេ​ឬ​?”។


គឺ​ដូចជា​គ្រាប់ពូជ​ម៉ូតាត​មួយ នៅពេល​ព្រោះ​ទៅលើ​ដី វា​ល្អិតជាង​គ្រាប់ពូជ​ទាំងអស់​នៅលើ​ផែនដី


ដូច្នេះ យើង​ឃើញ​ថា ពួកគេ​មិនអាច​ចូលទៅ​បាន ដោយសារតែ​ភាពឥតជំនឿ​៕


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“‍ឱ ជំនាន់​ឥតជំនឿ និង​វៀចវេរ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ​នៅ​ទីនេះ”។


ជំនឿ​បានប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​ដដែល ហើយ​អំណោយទាន​នៃ​ការប្រោសឲ្យជា​បានប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​តែមួយ​;


នៅពេល​កំពុង​ចុះ​ពី​ភ្នំ ព្រះយេស៊ូវ​បង្គាប់​ពួកគេ​ថា​៖“កុំ​ប្រាប់​អ្នកណា​អំពី​និមិត្ត​នេះ​ឡើយ រហូតទាល់តែ​កូនមនុស្ស​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់”។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មនុស្ស​មានជំនឿតិច​អើយ​! ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​?”។ បន្ទាប់មក​ព្រះអង្គ​ក៏​ក្រោកឡើង ស្ដីឲ្យ​ខ្យល់ និង​រលក ពេលនោះ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។


បន្ទាប់មក ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ​តែក្រុមពួកគេ ទូល​សួរថា​៖ “ហេតុអ្វីបានជា​យើងខ្ញុំ​មិនអាច​ដេញ​អារក្សនោះ​ឲ្យចេញ​បាន​?”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“ចូរ​មាន​ជំនឿ​លើ​ព្រះ​ចុះ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“មក​ចុះ​!”។ ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ទៅរក​ព្រះយេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម