ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។
ម៉ាថាយ 17:14 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវ និងពួកសិស្សមកដល់ហ្វូងមនុស្ស មានបុរសម្នាក់ចូលមកជិត លុតជង្គង់នៅមុខព្រះអង្គ Khmer Christian Bible កាលបានមកដល់បណ្ដាជនហើយ នោះបុរសម្នាក់បានមកលុតជង្គង់នៅពីមុខព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេបានមកដល់បណ្ដាជនវិញ មានបុរសម្នាក់ចូលមកលុតជង្គង់នៅចំពោះព្រះអង្គទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូ និងសិស្ស*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មកលុតជង្គង់ ក្រាបនៅចំពោះទ្រង់ទូលថា អាល់គីតាប កាលអ៊ីសា និងសិស្សទាំងបីនាក់ មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកជួបអ៊ីសា។ គាត់លុតជង្គង់ចុះ |
ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។
មានមនុស្សឃ្លង់ម្នាក់មករកព្រះអង្គ ហើយលុតជង្គង់ទូលអង្វរថា៖ “បើសិនលោកសុខចិត្ត លោកអាចប្រោសខ្ញុំឲ្យបរិសុទ្ធបាន”។
នៅពេលព្រះយេស៊ូវកំពុងយាងចេញទៅតាមផ្លូវ មានបុរសម្នាក់រត់មក ហើយលុតជង្គង់នៅមុខព្រះអង្គ ទូលសួរថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
ប៉ុន្តែដល់ពេលថ្ងៃទាំងនោះកន្លងផុតទៅ យើងក៏បន្តដំណើរចេញទៅទៀត។ ពួកគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនៗ បានជូនដំណើរយើងរហូតដល់ខាងក្រៅទីក្រុង។ ក្រោយពីលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ