ម្ដេចក៏អ្នករាល់គ្នាមិនយល់ថាខ្ញុំបាននិយាយនឹងអ្នករាល់គ្នាមិនមែនអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ?”។
ម៉ាថាយ 16:12 - ព្រះគម្ពីរខ្មែរសាកល ពេលនោះទើបពួកគេយល់ថា ព្រះអង្គមានបន្ទូលមិនមែនឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅនំប៉័ងនោះទេ គឺឲ្យប្រយ័ត្នប្រយែងនឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។ Khmer Christian Bible បន្ទាប់មក ទើបពួកគេយល់ថា ព្រះអង្គមិនបានមានបន្ទូលឲ្យប្រយ័ត្ននឹងមេនំប៉័ងទេ ប៉ុន្ដែគឺឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទើបគេយល់ថា ទ្រង់មិនមែនមានព្រះបន្ទូលប្រាប់គេឲ្យប្រយ័ត្ននឹងដំបែនំប៉័ងនោះទេ តែឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទើបគេបានយល់ថា មិនមែនពីដំបែនំបុ័ង ដែលទ្រង់មានបន្ទូលប្រាប់ឲ្យគេប្រយ័តទេ គឺពីលទ្ធិរបស់ពួកផារិស៊ី នឹងពួកសាឌូស៊ីវិញ។ អាល់គីតាប ពេលនោះ ពួកសិស្សយល់ថា អ៊ីសាចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។ |
ម្ដេចក៏អ្នករាល់គ្នាមិនយល់ថាខ្ញុំបាននិយាយនឹងអ្នករាល់គ្នាមិនមែនអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ?”។
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែសេចក្ដីសុចរិតរបស់អ្នករាល់គ្នា លើសជាងសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកផារិស៊ី ពុំនោះទេ អ្នករាល់គ្នាចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។
ដ្បិតពួកសាឌូស៊ីនិយាយថា គ្មានការរស់ឡើងវិញ ហើយក៏គ្មានទូតសួគ៌ ឬវិញ្ញាណឡើយ រីឯពួកផារិស៊ីទទួលស្គាល់ទាំងអស់។
ការអួតអាងរបស់អ្នករាល់គ្នាមិនល្អទេ។ តើអ្នករាល់គ្នាមិនដឹងថា មេម្សៅតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងទេឬ?