តែមិនបានឃើញសពលោកទេ ក៏មកវិញរៀបរាប់ថាបានឃើញនិមិត្តនៃទូតសួគ៌ទៀត គឺពួកទូតសួគ៌និយាយថាលោកនៅរស់។
ម៉ាថាយ 14:26 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលឃើញព្រះអង្គកំពុងយាងលើទឹកបឹង ពួកសិស្សក៏ភ័យស្លុតទាំងនិយាយថា៖ “ជាខ្មោច!” ហើយដោយសារតែការភិតភ័យពួកគេក៏ស្រែកឡើង។ Khmer Christian Bible ប៉ុន្ដែពេលពួកសិស្សឃើញព្រះអង្គយាងដើរលើបឹង ក៏និយាយទាំងតក់ស្លុតថា៖ «ខ្មោចលង!» ហើយពួកគេក៏ស្រែកឡើងទាំងភ័យខ្លាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកដូច្នោះ ពួកគេមានការភ័យរន្ធត់ ហើយពោលថា៖ «ខ្មោចលង!» រួចគេស្រែកឡើងទាំងភ័យខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នោះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត អាល់គីតាប កាលពួកគេឃើញគាត់ដើរលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ |
តែមិនបានឃើញសពលោកទេ ក៏មកវិញរៀបរាប់ថាបានឃើញនិមិត្តនៃទូតសួគ៌ទៀត គឺពួកទូតសួគ៌និយាយថាលោកនៅរស់។
ពួកនាងក៏ភ័យខ្លាច ហើយឱនមុខដល់ដី។ បុរសពីរនាក់នោះនិយាយនឹងពួកនាងថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងរកមនុស្សរស់ នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
ពួកគេនិយាយនឹងនាងថា៖ “នាងឆ្កួតហើយ!”។ ប៉ុន្តែនាងនៅតែអះអាងថាដូច្នេះមែន។ ដូច្នេះ ពួកគេក៏និយាយថា៖ “គឺទូតសួគ៌របស់គាត់ទេ”។
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង