Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:23 - ព្រះគម្ពីរខ្មែរសាកល

23 តែ​មិន​បាន​ឃើញ​សព​លោក​ទេ ក៏​មកវិញ​រៀបរាប់ថា​បាន​ឃើញ​និមិត្ត​នៃ​ទូតសួគ៌​ទៀត គឺ​ពួកទូតសួគ៌​និយាយថា​លោក​នៅរស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 មិន​បាន​ឃើញ​សព​លោក​ទេ​ ពួកគេ​បាន​មក​ប្រាប់​ទៀត​ថា​ បាន​ឃើញ​ពួក​ទេវតា​លេច​មក​ប្រាប់​ថា​ លោក​នៅរស់​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 តែ​មិន​បាន​ឃើញ​សព​លោក​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ទេវតា*​មក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 តែ​មិន​បាន​ឃើញ​សព​គាត់​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​មក​ប្រាប់​ថា គាត់​មាន​ជីវិត​រស់។

សូមមើលជំពូក ចម្លង




លូកា 24:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ព្រះអង្គ​ត្រូវបាន​លើក​ឲ្យរស់ឡើង​វិញ​ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​រួចមកហើយ​។ មក៍! មើល​កន្លែង​ដែល​ព្រះអង្គ​បាន​ផ្ទំ​ចុះ​។


នៅពេល​ឮ​ថា ព្រះអង្គ​មានព្រះជន្មរស់ និង​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ ក៏​ពួកគេ​មិនជឿ​ដែរ​។


មាន​ស្ត្រី​ខ្លះ​ក្នុងចំណោម​ពួកយើង​បាន​ធ្វើឲ្យ​ពួកយើង​ភ្ញាក់ផ្អើល​ដែរ​; ពួកនាង​បាន​ទៅដល់​រូងផ្នូរ​ទាំង​ព្រលឹម


មាន​អ្នកខ្លះ​ដែល​នៅ​ជាមួយ​ពួកយើង​បាន​ទៅ​ឯ​រូងផ្នូរ ហើយ​បាន​ឃើញ​ដូចដែល​ស្ត្រី​ៗ​ទាំងនោះ​និយាយ​ដែរ គឺ​ពួកគេ​មិន​បាន​ឃើញ​លោក​ទេ”។


ពួកនាង​បាន​ចូលទៅ ប៉ុន្តែ​មិន​ឃើញ​ព្រះសព​ព្រះអម្ចាស់​យេស៊ូវ​ឡើយ​។


ម៉ារា​អ្នកម៉ាក់ដាឡា​ក៏​ទៅ​ប្រាប់​ពួក​សិស្ស​ថា​៖ “ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!” ហើយ​ប្រាប់​សេចក្ដីទាំងនោះ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម