ព្រះយេស៊ូវទ្រង់ឮដំណឹងនេះ ក៏យាងចាកចេញពីទីនោះតាមទូក ទៅកន្លែងស្ងាត់ដាច់ពីគេតែព្រះអង្គឯង។ ប៉ុន្តែពេលប្រជាជនបានឮ គេក៏ទៅតាមព្រះអង្គដោយថ្មើរជើង ពីទីក្រុងនានា។
ម៉ាថាយ 14:15 - ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមភូមិនានា ទិញអាហារសម្រាប់ខ្លួនឯង”។ Khmer Christian Bible លុះដល់ល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គ ទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ឯម៉ោងក៏ជ្រុលហើយ សូមរំសាយបណ្ដាជនឲ្យទៅតាមភូមិ ដើម្បីឲ្យគេទិញអាហារសម្រាប់ខ្លួនគេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ពេលល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយម៉ោងក៏ជ្រុលហើយ សូមឲ្យបណ្តាជនត្រឡប់ទៅវិញទៅ ដើម្បីឲ្យគេចូលទៅតាមភូមិ ហើយទិញអាហារសម្រាប់ខ្លួនគេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះឲ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ពេលល្ងាច ពួកសិស្សមកឯទ្រង់ទូលថា ទីនេះស្ងាត់ណាស់ ម៉ោងក៏ជ្រុលហើយ សូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅ ដើម្បីឲ្យបានទិញស្បៀងអាហារ នៅក្នុងភូមិជុំវិញ អាល់គីតាប ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតអ៊ីសាជម្រាបថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះឲ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។ |
ព្រះយេស៊ូវទ្រង់ឮដំណឹងនេះ ក៏យាងចាកចេញពីទីនោះតាមទូក ទៅកន្លែងស្ងាត់ដាច់ពីគេតែព្រះអង្គឯង។ ប៉ុន្តែពេលប្រជាជនបានឮ គេក៏ទៅតាមព្រះអង្គដោយថ្មើរជើង ពីទីក្រុងនានា។
នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ហើយព្រះអង្គប្រោសអ្នកជំងឺរបស់ពួកគេឲ្យជា។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“ពួកគេមិនចាំបាច់ទៅទេ ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។
ប៉ុន្តែព្រះយេស៊ូវមិនបានតបនឹងនាងមួយម៉ាត់សោះ។ ដូច្នេះពួកសិស្សរបស់ព្រះអង្គចូលមកជិត ទូលសុំព្រះអង្គថា៖ “សូមឲ្យនាងទៅវិញទៅ ពីព្រោះនាងកំពុងតែស្រែកពីក្រោយយើង”។
បើសិនខ្ញុំឲ្យពួកគេទៅផ្ទះវិញទាំងឃ្លាន ពួកគេនឹងសន្លប់តាមផ្លូវ ពីព្រោះអ្នកខ្លះបានមកពីឆ្ងាយ”។
លុះថ្ងៃជិតលិចហើយ សាវ័កទាំងដប់ពីរនាក់ក៏ចូលមកជិត ទូលព្រះអង្គថា៖ “សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមស្រុកភូមិនានានៅជុំវិញ រកកន្លែងស្នាក់នៅ និងស្បៀងអាហារ ពីព្រោះយើងនៅទីនេះក្នុងកន្លែងស្ងាត់ដាច់ពីគេ”។