Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:15 - អាល់គីតាប

15 ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជិត​អ៊ីសា​ជម្រាប​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 លុះដល់​ពេលល្ងាច ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖ “កន្លែង​នេះ​ស្ងាត់ដាច់ពីគេ ម៉ោង​ក៏​ជ្រុល​ហើយ​។ សូម​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ទៅ ដើម្បីឲ្យ​ពួកគេ​ទៅ​តាម​ភូមិ​នានា ទិញ​អាហារ​សម្រាប់​ខ្លួនឯង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 លុះ​ដល់​ល្ងាច​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «កន្លែង​នេះ​នៅ​ដាច់​ពី​គេ​ ឯ​ម៉ោង​ក៏​ជ្រុល​ហើយ​ សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​តាម​ភូមិ​ ដើម្បី​ឲ្យ​គេ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លុះ​ដល់​ពេល​ល្ងាច ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​បណ្តា‌ជន​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​ចូល​ទៅ​តាម​ភូមិ ហើយ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដល់​ពេល​ល្ងាច ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​ជុំ‌វិញ

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីសា​បាន​ជ្រាប​ដំណឹង​នេះ គាត់​ក៏​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្ដែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​អ៊ីសា។


កាល​អ៊ីសា​ឡើង​ពី​ទូក ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ គាត់​អាណិត‌អាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​គាត់​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា។


ប៉ុន្ដែ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ថា៖ «មិន​បាច់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ទេ ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។


អ៊ីសា​ពុំ​បាន​ឆ្លើយ​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​គាត់ អង្វរ​ថា៖ «សូម​តួន​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។


ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ពោះ​ទទេ គេ​មុខ​ជា​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន ព្រោះ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ឆ្ងាយ»។


ដល់​ថ្ងៃ​ជិត​លិច សិស្ស​ទាំង​ដប់‌ពីរ​នាក់​ចូល​ទៅ​ជម្រាប​អ៊ីសា​ថា៖ «សូម​តួន​ប្រាប់​ឲ្យ​បណ្ដា‌ជន​ចេញ ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់ តាម​ផ្ទះ តាម​ភូមិ​ជិត​ៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម