នេះគឺដើម្បីឲ្យ: ‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់ ក្រែងលោពួកគេបែរមកវិញ ហើយត្រូវបានលើកលែងទោស ’ ”។
ម៉ាថាយ 13:14 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពាក្យព្យាកររបស់អេសាយត្រូវបានបំពេញឲ្យសម្រេចនៅក្នុងពួកគេ ដែលថា: ‘អ្នករាល់គ្នានឹងស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់សោះឡើយ; អ្នករាល់គ្នានឹងមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹកសោះឡើយ; Khmer Christian Bible សេចក្ដីដែលលោកអេសាយបានថ្លែងទុកមក បានសម្រេចតាមរយៈពួកគេហើយ គឺអ្នករាល់គ្នាស្ដាប់ឮ ប៉ុន្ដែមិនយល់ ហើយមើលឃើញ ប៉ុន្ដែមិនដឹងសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីទំនាយរបស់ហោរាអេសាយ ពិតជាបានសម្រេចនៅក្នុងអ្នកទាំងនោះមែន ដែលថា "អ្នករាល់គ្នានឹងស្ដាប់មែន តែមិនយល់ ហើយក៏មើល តែមិនឃើញសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យស្របនឹងសេចក្ដីដែលព្យាការី*អេសាយថ្លែងទុកអំពីពួកគេថា៖ “អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យទំនាយរបស់ហោរាអេសាយបានសំរេច នៅលើអ្នកទាំងនោះហើយ គឺជាសេចក្ដីដែលទាយទុកមកថា «ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្ដាប់មិនបាន ហើយដែលឃើញ នោះនឹងឃើញមែន តែមិនយល់សោះ អាល់គីតាប ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលណាពីអេសាយថ្លែងទុកអំពីពួកគេថា៖ “អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ |
នេះគឺដើម្បីឲ្យ: ‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់ ក្រែងលោពួកគេបែរមកវិញ ហើយត្រូវបានលើកលែងទោស ’ ”។
ព្រះអង្គមានបន្ទូលថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកដទៃ គឺមកជាពាក្យឧបមាវិញ ដើម្បីឲ្យ ‘ពួកគេមើល ប៉ុន្តែមិនឃើញ; ពួកគេស្ដាប់ ប៉ុន្តែមិនយល់’។
ប៉ុន្តែមនុស្សទាំងអស់មិនបានស្ដាប់បង្គាប់ដំណឹងល្អទេ ដូចដែលអេសាយបានថ្លែងថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ?”។
ប៉ុន្តែចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស។ ជាការពិត កាលណាពួកគេអានសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅតែមិនទាន់ដោះចេញនៅឡើយ រហូតមកដល់សព្វថ្ងៃ ដ្បិតមានតែតាមរយៈព្រះគ្រីស្ទទេ ដែលស្បៃនោះត្រូវបានបំផ្លាញ។