ម៉ាថាយ 1:11 - ព្រះគម្ពីរខ្មែរសាកល យ៉ូសៀសបង្កើតយេកូនាស និងបងប្អូនរបស់គាត់ នៅគ្រាដែលត្រូវជម្លៀសទៅបាប៊ីឡូន។ Khmer Christian Bible ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងបងប្អូនរបស់ព្រះអង្គនៅគ្រាមានការនិរទេសទៅស្រុកបាប៊ីឡូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូសៀសបង្កើតយេកូនាស និងបងប្អូនរបស់គាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសៀសបង្កើតយេកូនាស ហើយនឹងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន អាល់គីតាប ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងប្អូនរបស់គាត់ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ |
ព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីមស្ដេចនៃយូដាទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ព្រមទាំងភាជនៈមួយចំនួននៅក្នុងដំណាក់របស់ព្រះផង នោះទ្រង់ក៏នាំទៅដែនដីស៊ីណើរ ទៅវិហារនៃព្រះរបស់ទ្រង់ ហើយដាក់ភាជនៈទាំងនោះក្នុងឃ្លាំងសម្បត្តិនៃព្រះរបស់ទ្រង់។
ដូច្នេះ ចាប់ពីអ័ប្រាហាំដល់ដាវីឌមានទាំងអស់ដប់បួនតំណ ចាប់ពីដាវីឌដល់គ្រាត្រូវជម្លៀសទៅបាប៊ីឡូនមានដប់បួនតំណ ហើយចាប់ពីគ្រាត្រូវជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទក៏មានដប់បួនតំណដែរ។