“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
ម៉ាកុស 9:37 - ព្រះគម្ពីរខ្មែរសាកល “អ្នកណាក៏ដោយដែលទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ រីឯអ្នកណាក៏ដោយដែលទទួលខ្ញុំ មិនមែនទទួលខ្ញុំទេ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញ”។ Khmer Christian Bible «អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អ្នកណាទទួលកូនក្មេងណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ។ អាល់គីតាប «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។ |
“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។
ព្រះអង្គទ្រង់យកក្មេងម្នាក់មក ឲ្យឈរនៅកណ្ដាលចំណោមពួកគេ រួចលើកវាព ហើយមានបន្ទូលនឹងពួកគេថា៖
“អ្នកដែលស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ; អ្នកដែលបដិសេធអ្នករាល់គ្នា គឺបដិសេធខ្ញុំ; ហើយអ្នកដែលបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
ហើយមានបន្ទូលនឹងពួកគេថា៖“អ្នកណាក៏ដោយដែលទទួលក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ រីឯអ្នកណាក៏ដោយដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក ដ្បិតអ្នកដែលតូចជាងក្នុងចំណោមអ្នកទាំងអស់គ្នា អ្នកនោះគឺអ្នកធំ”។
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលទទួលអ្នកណាក៏ដោយដែលខ្ញុំចាត់ឲ្យទៅ គឺទទួលខ្ញុំ រីឯអ្នកដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
ដើម្បីឲ្យមនុស្សទាំងអស់គោរពកោតខ្លាចព្រះបុត្រា ដូចដែលគោរពកោតខ្លាចព្រះបិតាដែរ។ អ្នកដែលមិនគោរពកោតខ្លាចព្រះបុត្រា ក៏មិនគោរពកោតខ្លាចព្រះបិតាដែលចាត់ព្រះបុត្រាឲ្យមកដែរ។
ដូច្នេះ អ្នកដែលបដិសេធសេចក្ដីនេះ មិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះវិញ ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នា។