ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។
ម៉ាកុស 8:16 - ព្រះគម្ពីរខ្មែរសាកល ពួកសិស្សក៏ជជែកគ្នា ដោយសារគ្មាននំប៉័ង។ Khmer Christian Bible ពួកសិស្សសួរដេញដោលគ្នាពីការដែលពួកគេគ្មាននំប៉័ង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេរិះគិតគ្នាថា៖ «នេះមកពីយើងគ្មាននំបុ័ងទេដឹង!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*ជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំប៉័ងទេដឹង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរិះគិតគ្នាថា គឺពីព្រោះយើងគ្មាននំបុ័ងទេដឹង អាល់គីតាប ពួកសិស្សជជែកគ្នាថា៖ «តួនមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំបុ័ងទេដឹង!»។ |
ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។
ព្រះយេស៊ូវបានជ្រាប ក៏សួរពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាជជែកថាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាមិនទាន់ភ្លឺ ហើយមិនទាន់យល់ទេឬ? តើចិត្តរបស់អ្នករាល់គ្នានៅតែរឹងរូសឬ?
ពួកគេពិគ្រោះគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’