នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។
ម៉ាកុស 6:16 - ព្រះគម្ពីរខ្មែរសាកល រីឯហេរ៉ូឌវិញ នៅពេលឮអំពីការទាំងនេះ ក៏មានរាជឱង្ការថា៖ “គឺយ៉ូហានដែលយើងបានកាត់ក្បាលនោះ ត្រូវបានលើកឲ្យរស់ឡើងវិញហើយ”។ Khmer Christian Bible កាលស្ដេចហេរ៉ូឌឮពីការនេះក៏មានបន្ទូលថា៖ «លោកយ៉ូហានដែលខ្ញុំបានកាត់កនោះ បានរស់ឡើងវិញហើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានរាជឱង្ការថា៖ «យ៉ូហានដែលយើងបានកាត់ក្បាល បានរស់ពីស្លាប់ឡើងវិញហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ស្ដេចមានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែកាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានបន្ទូលថា នោះគឺជាយ៉ូហានដែលយើងបានកាត់ក្បាលទេ គាត់បានរស់ពីស្លាប់ឡើងវិញហើយ អាល់គីតាប រីឯស្តេចហេរ៉ូដវិញ កាលបានឮដំណឹងនេះ ស្តេចនិយាយថា៖ «អ្នកនេះពិតជាយ៉ះយ៉ាដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។ |
នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។
ក៏មានរាជឱង្ការនឹងពួកមន្ត្រីថា៖ “អ្នកនេះគឺយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក! គាត់ត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ហេតុនេះហើយបានជាមហិទ្ធិឫទ្ធិទាំងនេះកំពុងចេញឥទ្ធិពលនៅក្នុងគាត់”។
ទាំងនិយាយថា៖ “ខ្ញុំបានប្រព្រឹត្តបាប ដោយក្បត់នឹងឈាមដែលគ្មានទោស”។ ប៉ុន្តែពួកគេតបថា៖ “តើរឿងនេះជាអ្វីនឹងយើង? អ្នកទទួលខុសត្រូវខ្លួនឯងទៅ!”។
អ្នកខ្លះថា៖ “គាត់ជាអេលីយ៉ា”។ អ្នកខ្លះទៀតថា៖ “គាត់ជាព្យាការី ដូចជាម្នាក់ក្នុងបណ្ដាព្យាការីជំនាន់មុន”។
ជាការពិត ហេរ៉ូឌផ្ទាល់បានចាត់គេឲ្យទៅចាប់យ៉ូហាន ហើយចងគាត់នៅក្នុងគុក ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជរបស់ទ្រង់។ ដោយសារហេរ៉ូឌបានរៀបអភិសេកជាមួយនាង
រីឯហេរ៉ូឌមានរាជឱង្ការថា៖ “យើងបានកាត់ក្បាលយ៉ូហានហើយ ចុះអ្នកនេះដែលយើងឮហេតុការណ៍ទាំងនេះអំពីគាត់ ជានរណា?” ដូច្នេះ ហេរ៉ូឌក៏ចង់ជួបព្រះយេស៊ូវ។