ថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំគក់ទ្រូងដែរ’។
ម៉ាកុស 5:38 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកគេមកដល់ផ្ទះរបស់អ្នកគ្រប់គ្រងសាលាប្រជុំ ព្រះអង្គទតឃើញភាពវឹកវរ មានគេទ្រហោយំ និងស្រែកយ៉ាងខ្លាំង។ Khmer Christian Bible ពេលពួកគេមកដល់ផ្ទះប្រធានសាលាប្រជុំ ព្រះអង្គឃើញភាពជ្រួលច្របល់ និងការទ្រហោយំយ៉ាងខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមកដល់ផ្ទះមេដឹកនាំសាលាប្រជុំ ព្រះអង្គទតឃើញមនុស្សច្រួលច្របល់ ហើយយំស្រែកជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ផ្ទះមេសាលាប្រជុំ ក៏ឃើញមនុស្សកំពុងតែយំស្រែក កើតវឹកវរជាខ្លាំង អាល់គីតាប កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ អ៊ីសាឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ |
ថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំគក់ទ្រូងដែរ’។
នៅពេលព្រះយេស៊ូវកំពុងតែមានបន្ទូលនឹងពួកគេអំពីការទាំងនេះ មើល៍! មានមេគ្រប់គ្រងម្នាក់មកថ្វាយបង្គំព្រះអង្គ ទូលថា៖ “កូនស្រីរបស់ខ្ញុំទើបតែស្លាប់ ប៉ុន្តែសូមទៅដាក់ដៃរបស់លោកលើនាងផង នោះនាងនឹងរស់”។
ពេលនោះ មានម្នាក់ក្នុងពួកអ្នកគ្រប់គ្រងសាលាប្រជុំឈ្មោះយ៉ៃរ៉ុសបានមក។ គាត់ឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ
ព្រះអង្គក៏យាងចូលទៅ មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាវឹកវរ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។
ពេត្រុសក៏ក្រោកឡើងរួមដំណើរជាមួយពួកគេ។ ពេលគាត់មកដល់ ពួកគេបាននាំគាត់ឡើងទៅបន្ទប់ខាងលើ។ រីឯស្ត្រីមេម៉ាយទាំងអស់គ្នាឈរនៅក្បែរពេត្រុស ទាំងយំ ហើយពួកគេក៏បង្ហាញអាវ និងសម្លៀកបំពាក់ដែលឌ័រកាសបានធ្វើ កាលនាងនៅជាមួយពួកគេ។