ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ក៏បានជាសះស្បើយ៕
ម៉ាកុស 5:27 - ព្រះគម្ពីរខ្មែរសាកល នៅពេលឮអំពីព្រះយេស៊ូវ នាងក៏មកពីខាងក្រោយព្រះអង្គក្នុងហ្វូងមនុស្ស ហើយពាល់ព្រះពស្ត្ររបស់ព្រះអង្គ។ Khmer Christian Bible នៅពេលបានឮអំពីព្រះយេស៊ូ នាងក៏មកក្នុងចំណោមបណ្ដាជន ហើយពាល់អាវរបស់ព្រះអង្គពីខាងក្រោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីនាងបានឮអំពីព្រះយេស៊ូវ នាងក៏ចូលមកក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្ត្រព្រះអង្គពីខាងក្រោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងបានឮនិយាយពីព្រះយេស៊ូវ ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់ អាល់គីតាប នាងបានឮគេនិយាយអំពីអ៊ីសា ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់អាវរបស់អ៊ីសាពីខាងក្រោយ |
ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ក៏បានជាសះស្បើយ៕
នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលរបស់គ្រូពេទ្យជាច្រើន ទាំងចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្តែគ្មានប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។
ដ្បិតនាងគិតថា៖ “បើសិនខ្ញុំបានពាល់ត្រឹមតែអាវវែងរបស់លោក ខ្ញុំនឹងបានជាសះស្បើយ”។
នៅទីណាក៏ដោយដែលព្រះអង្គយាងចូល មិនថាក្នុងភូមិ ក្នុងទីក្រុង ឬតាមជនបទ ពួកគេតែងតែដាក់ពួកអ្នកជំងឺតាមផ្សារ ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ព្រះអង្គ ក៏បានជាសះស្បើយ៕
រហូតដល់សូម្បីតែកន្សែងដៃ ឬអៀមការពារប្រឡាក់ ក៏គេយកចេញពីខ្លួនប៉ូលទៅដាក់លើពួកអ្នកជំងឺ នោះជំងឺក៏បាត់ពីពួកគេ ហើយវិញ្ញាណអាក្រក់ក៏ចេញទៅដែរ។
រហូតដល់គេបានសែងពួកអ្នកជំងឺមកឯផ្លូវនានា ហើយដាក់ពួកគេនៅលើគ្រែ និងកន្ទេល ដើម្បីកាលណាពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់ចោលលើអ្នកខ្លះក្នុងពួកគេ។