សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
ម៉ាកុស 5:26 - ព្រះគម្ពីរខ្មែរសាកល នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលរបស់គ្រូពេទ្យជាច្រើន ទាំងចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្តែគ្មានប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។ Khmer Christian Bible នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្ដែមិនបានផលអ្វីឡើយ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងបានរងទុក្ខយ៉ាងខ្លាំង ក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែមិនបានគ្រាន់បើសោះ ផ្ទុយទៅវិញ ជំងឺនោះកាន់តែខ្លាំងឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ អាល់គីតាប គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញនាងកាន់តែឈឺខ្លាំងឡើងៗ។ |
សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
នៅពេលឮអំពីព្រះយេស៊ូវ នាងក៏មកពីខាងក្រោយព្រះអង្គក្នុងហ្វូងមនុស្ស ហើយពាល់ព្រះពស្ត្ររបស់ព្រះអង្គ។
មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាងទៅលើគ្រូពេទ្យ ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលនាងឲ្យជាបានឡើយ។