Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:27 - ព្រះគម្ពីរខ្មែរសាកល

27 នៅពេល​ឮ​អំពី​ព្រះយេស៊ូវ នាង​ក៏​មក​ពីខាងក្រោយ​ព្រះអង្គ​ក្នុង​ហ្វូងមនុស្ស ហើយ​ពាល់​ព្រះពស្ត្រ​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 នៅ​ពេល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាង​ក៏​មក​ក្នុង​ចំណោម​បណ្ដាជន​ ហើយ​ពាល់​អាវ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ក្រោយ​ពី​នាង​បាន​ឮ​អំពី​ព្រះ‌យេស៊ូវ នាង​ក៏​ចូល​មក​ក្នុង​ចំណោម​បណ្តាជន ហើយ​ពាល់​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ពី​ខាង​ក្រោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ពាល់​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នាង​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ ទៅ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

27 នាង​បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ពាល់​អាវ​របស់​អ៊ីសា​ពី​ខាង​ក្រោយ

សូមមើលជំពូក ចម្លង




ម៉ាកុស 5:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ក៏​បាន​ជាសះស្បើយ​៕


នាង​បាន​រងទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការព្យាបាល​របស់​គ្រូពេទ្យ​ជាច្រើន ទាំង​ចំណាយ​អ្វីៗ​ទាំងអស់​ដែល​នាង​មាន ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី​សោះ ផ្ទុយទៅវិញ​កាន់តែ​ឈឺ​ធ្ងន់ថែមទៀត​។


ដ្បិត​នាង​គិត​ថា​៖ “បើសិន​ខ្ញុំ​បាន​ពាល់​ត្រឹមតែ​អាវវែង​របស់​លោក ខ្ញុំ​នឹង​បាន​ជាសះស្បើយ”។


នៅ​ទីណាក៏ដោយដែល​ព្រះអង្គ​យាង​ចូល មិនថា​ក្នុង​ភូមិ ក្នុង​ទីក្រុង ឬ​តាម​ជនបទ ពួកគេ​តែងតែ​ដាក់​ពួក​អ្នកជំងឺ​តាម​ផ្សារ ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ព្រះអង្គ ក៏​បាន​ជាសះស្បើយ​៕


រហូតដល់​សូម្បីតែ​កន្សែងដៃ ឬ​អៀមការពារប្រឡាក់ ក៏​គេ​យក​ចេញពី​ខ្លួន​ប៉ូល​ទៅ​ដាក់​លើ​ពួក​អ្នកជំងឺ នោះ​ជំងឺ​ក៏​បាត់​ពី​ពួកគេ ហើយ​វិញ្ញាណអាក្រក់​ក៏​ចេញទៅ​ដែរ​។


រហូតដល់​គេបាន​សែង​ពួក​អ្នកជំងឺ​មក​ឯ​ផ្លូវ​នានា ហើយ​ដាក់​ពួកគេ​នៅលើ​គ្រែ និង​កន្ទេល ដើម្បី​កាលណា​ពេត្រុស​ដើរកាត់ យ៉ាងហោចណាស់​ក៏​ស្រមោល​របស់គាត់​ចោល​លើ​អ្នកខ្លះ​ក្នុង​ពួកគេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម