តើខ្ញុំអាចតបស្នងដល់ព្រះយេហូវ៉ា សម្រាប់អស់ទាំងសេចក្ដីសប្បុរសរបស់ព្រះអង្គចំពោះខ្ញុំយ៉ាងដូចម្ដេច?
ម៉ាកុស 5:18 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលមានអារក្សចូលពីមុនក៏ទូលអង្វរព្រះអង្គឲ្យគាត់បាននៅជាមួយព្រះអង្គ។ Khmer Christian Bible នៅពេលព្រះអង្គយាងចុះក្នុងទូក មនុស្សដែលមានវិញ្ញាណអាក្រក់ចូលពីមុននោះបានអង្វរព្រះអង្គសុំនៅជាមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលអារក្សចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលអារក្សចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ អាល់គីតាប ពេលអ៊ីសាកំពុងចុះទូក បុរសដែលអ៊ីព្លេសចូលពីមុន បានអង្វរសុំនៅជាមួយអ៊ីសា។ |
តើខ្ញុំអាចតបស្នងដល់ព្រះយេហូវ៉ា សម្រាប់អស់ទាំងសេចក្ដីសប្បុរសរបស់ព្រះអង្គចំពោះខ្ញុំយ៉ាងដូចម្ដេច?
ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសអារក្សចូល គឺម្នាក់ដែលធ្លាប់មាន “កងទ័ព” ចូលនោះ កំពុងអង្គុយដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។
ពួកអ្នកដែលឃើញក៏រៀបរាប់ប្រាប់ពួកគេអំពីរបៀបដែលបានកើតឡើងដល់បុរសអារក្សចូល និងអំពីជ្រូកទាំងនោះ។
ទាំងស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គដោយអាងព្រះ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។