គ្រាប់ពូជខ្លះទៀតធ្លាក់លើកន្លែងសម្បូរថ្ម ជាកន្លែងដែលមិនមានដីច្រើន វាក៏ដុះឡើងភ្លាម ដោយសារដីមិនជ្រៅ
ម៉ាកុស 4:16 - ព្រះគម្ពីរខ្មែរសាកល គ្រាប់ពូជដែលត្រូវបានសាបព្រោះលើកន្លែងសម្បូរថ្ម គឺមនុស្សបែបនេះ: នៅពេលពួកគេឮព្រះបន្ទូលហើយ ពួកគេក៏ទទួលយកភ្លាមដោយអំណរ Khmer Christian Bible អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលព្រោះចុះទៅលើកន្លែងមានថ្ម ពេលគេឮព្រះបន្ទូលក៏ទទួលយកភ្លាមដោយអំណរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សខ្លះទៀត ប្រៀបបាននឹងដីមានថ្ម ដែលពូជធ្លាក់លើ។ កាលគេឮព្រះបន្ទូល គេទទួលភា្លម ដោយអំណរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាមដោយអំណរ អាល់គីតាប មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់បន្ទូលនៃអុលឡោះហើយ គេទទួលយកភ្លាម ដោយអំណរ |
គ្រាប់ពូជខ្លះទៀតធ្លាក់លើកន្លែងសម្បូរថ្ម ជាកន្លែងដែលមិនមានដីច្រើន វាក៏ដុះឡើងភ្លាម ដោយសារដីមិនជ្រៅ
គ្រាប់ពូជដែលនៅក្បែរផ្លូវ ជាកន្លែងដែលព្រះបន្ទូលត្រូវបានសាបព្រោះ គឺមនុស្សបែបនេះ: នៅពេលពួកគេឮហើយ សាតាំងក៏មកឆក់យកព្រះបន្ទូលដែលត្រូវបានសាបព្រោះនៅក្នុងចិត្តពួកគេទៅភ្លាម។
ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនគេទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ លុះដល់ពេលមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល ពួកគេក៏ជំពប់ដួលភ្លាម។
ពីព្រោះហេរ៉ូឌកោតខ្លាចយ៉ូហាន ដោយដឹងថាគាត់ជាមនុស្សសុចរិត និងវិសុទ្ធ ដូច្នេះទ្រង់ក៏ការពារគាត់។ នៅពេលសណ្ដាប់យ៉ូហាន ទ្រង់ក៏វល់ព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែបានសណ្ដាប់គាត់ដោយអំណរ។
គ្រាប់ពូជដែលនៅលើថ្ម គឺអ្នកដែលនៅពេលឮហើយ ក៏ទទួលយកព្រះបន្ទូលដោយអំណរ ប៉ុន្តែពួកគេគ្មានឫសទេ ពួកគេជឿតែមួយរយៈប៉ុណ្ណោះហើយកាលណាមានការសាកល្បង ពួកគេក៏ដកខ្លួនចេញ។
យ៉ូហានជាចង្កៀងដែលឆេះបញ្ចេញពន្លឺ ហើយអ្នករាល់គ្នាក៏ចង់ត្រេកអរក្នុងពន្លឺរបស់គាត់មួយរយៈ។
អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកចង់បញ្ចុះបញ្ចូលយើងឲ្យធ្វើជាគ្រីស្ទាន ដោយពាក្យតែបន្តិចឬ?”។
រីឯស៊ីម៉ូនខ្លួនគាត់ផ្ទាល់ក៏បានជឿដែរ។ បន្ទាប់ពីទទួលពិធីជ្រមុជទឹក គាត់ទៅតាមភីលីព ហើយភ្ញាក់ផ្អើលដោយឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំកើតឡើង។