មើល៍! អ្នកខ្លះក្នុងពួកគ្រូវិន័យបាននិយាយក្នុងចិត្តថា៖ “អ្នកនេះនិយាយប្រមាថព្រះហើយ!”។
ម៉ាកុស 3:28 - ព្រះគម្ពីរខ្មែរសាកល ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាតិនឹងត្រូវបានលើកលែងទោស ចំពោះបាបទាំងអស់ និងពាក្យប្រមាថអ្វីក៏ដោយដែលគេនិយាយប្រមាថព្រះ Khmer Christian Bible ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងបាបរបស់មនុស្ស និងពាក្យប្រមាថព្រះជាម្ចាស់ អាចទទួលបានការលើកលែងទោស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើបាបរបស់មនុស្ស និងពាក្យដែលគេពោលប្រមាថដល់ព្រះ នោះអាចនឹងអត់ទោសឲ្យបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួកកូនមនុស្ស ហើយអស់ទាំងពាក្យដែលគេពោលប្រមាថដែរ អាល់គីតាប ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថ អុលឡោះនឹងលើកលែងទោសទាំងអស់។ |
មើល៍! អ្នកខ្លះក្នុងពួកគ្រូវិន័យបាននិយាយក្នុងចិត្តថា៖ “អ្នកនេះនិយាយប្រមាថព្រះហើយ!”។
អស់អ្នកដែលពោលពាក្យទាស់នឹងកូនមនុស្ស នឹងត្រូវបានលើកលែងទោស ប៉ុន្តែអ្នកដែលនិយាយប្រមាថទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ នឹងមិនត្រូវបានលើកលែងទោសឡើយ។
ប្រសិនបើអ្នកណាឃើញបងប្អូនរបស់ខ្លួនប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់ អ្នកនោះត្រូវទូលសុំ នោះព្រះនឹងប្រទានជីវិតឲ្យគាត់ គឺប្រទានឲ្យអ្នកដែលប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់។ មានបាបដែលនាំទៅសេចក្ដីស្លាប់; ចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។