បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមកដល់ ហើយឈរនៅខាងក្រៅ ឲ្យគេទៅហៅព្រះអង្គ។
ម៉ាកុស 3:21 - ព្រះគម្ពីរខ្មែរសាកល នៅពេលសាច់ញាតិរបស់ព្រះអង្គបានឮ ពួកគេក៏ចេញមកចាប់ព្រះអង្គ ពីព្រោះគេថា៖ “គាត់វិកលចរិតហើយ”។ Khmer Christian Bible ហើយនៅពេលដែលបងប្អូនព្រះអង្គបានឮអំពីការនេះ ពួកគេបានមកចាប់ព្រះអង្គ ពីព្រោះគេនិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ អាល់គីតាប ញាតិវង្សរបស់អ៊ីសាឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់គាត់ទៅវិញ ព្រោះគេថាអ៊ីសាវង្វេងស្មារតីហើយ។ |
បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមកដល់ ហើយឈរនៅខាងក្រៅ ឲ្យគេទៅហៅព្រះអង្គ។
មនុស្សជាច្រើនក្នុងពួកគេនិយាយថា៖ “អ្នកនេះមានអារក្សចូល ហើយឆ្កួតទៀត! ស្ដាប់គាត់ធ្វើអី?”។
ខណៈដែលប៉ូលកំពុងឆ្លើយការពារខ្លួនដូច្នេះ ភេស្ទុសមានប្រសាសន៍ដោយសំឡេងយ៉ាងខ្លាំងថា៖ “ប៉ូលអើយ អ្នកឆ្កួតហើយ! ការរៀនសូត្រច្រើនពេកបានធ្វើឲ្យអ្នកទៅជាឆ្កួតហើយ!”។
ដ្បិតប្រសិនបើយើងវង្វេងស្មារតី នោះគឺដើម្បីព្រះ ហើយប្រសិនបើយើងដឹងស្មារតី នោះគឺដើម្បីអ្នករាល់គ្នា។