ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 2:4 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ពួកគេ​មិនអាច​នាំ​គាត់​ទៅ​ឯ​ព្រះអង្គ​បានទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​រើ​ដំបូល​ត្រង់​កន្លែងដែល​ព្រះអង្គ​គង់នៅ ពេល​រើ​ហើយ ពួកគេ​ក៏​សម្រូត​កន្ទេល​ដែល​មាន​មនុស្សស្លាប់មួយចំហៀងខ្លួន​កំពុង​ដេក​នោះ​ចុះ​។

សូមមើលជំពូក

Khmer Christian Bible

តែ​ដោយសារ​មាន​មនុស្ស​ច្រើន​កក​កុញ​ពេក​ គេ​មិន​អាច​នាំ​មនុស្ស​ស្លាប់​ដៃ​ជើង​នោះ​ចូល​ទៅ​ខាង​ក្នុង​បាន​ទេ​ គេ​ក៏​រើ​ដំបូល​ចំ​កន្លែង​ដែល​ព្រះអង្គ​នៅ​ លុះ​បាន​រើ​ហើយ​ ក៏​សំរូត​មនុស្ស​ស្លាប់​ដៃ​ជើង​ដែល​កំពុង​ដេក​លើ​កន្ទេល​នោះ​ចុះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ពុំ​អាច​នាំ​គាត់​ចូល​ទៅ​ជិត​ព្រះ‌អង្គ​បាន ដោយ​ព្រោះ​មហាជន គេ​ក៏​បើក​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះ‌អង្គ​គង់។ កាល​ទម្លុះ​រួច​ហើយ គេ​ក៏​សម្រូត​គ្រែ​ដែល​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​មក​ក្រោម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​នាំ​មនុស្ស​ខ្វិន​នោះ​ទៅ​ជិត​ព្រះ‌យេស៊ូ​បាន​ឡើយ។ ដូច្នេះ គេ​ក៏​ចោះ​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះអង្គ​គង់ ហើយ​សម្រូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង ចុះ​តាម​ប្រឡោះ​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ពុំ​អាច​នឹង​ចូល​ទៅ​ជិត​ទ្រង់​បាន​ឡើយ ដោយ​ព្រោះ​ហ្វូង​មនុស្ស បាន​ជា​គេ​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​នាំ​មនុស្ស​ខ្វិន​នោះ​ទៅ​ជិត​អ៊ីសា​បាន​ឡើយ។ ដូច្នេះ គេ​ក៏​ចោះ​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​អ៊ីសា​អង្គុយ ហើយ​សំរូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង ចុះ​តាម​ប្រឡោះ​មក។

សូមមើលជំពូក



ម៉ាកុស 2:4
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


ប៉ុន្តែ​ពួកគេ​រកវិធី​នាំ​គាត់​ចូល​ទៅ​មិនបាន​ទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​ក៏​ឡើងទៅ​លើ​ដំបូលផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​តាម​ក្បឿងដំបូល ចំ​កណ្ដាលចំណោម នៅពីមុខ​ព្រះយេស៊ូវ​។