Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:19 - ព្រះគម្ពីរខ្មែរសាកល

19 ប៉ុន្តែ​ពួកគេ​រកវិធី​នាំ​គាត់​ចូល​ទៅ​មិនបាន​ទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​ក៏​ឡើងទៅ​លើ​ដំបូលផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​តាម​ក្បឿងដំបូល ចំ​កណ្ដាលចំណោម នៅពីមុខ​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ប៉ុន្ដែ​ដោយសារ​មាន​មនុស្ស​ច្រើន​កក​កុញ​ពេក​ ពួកគេ​រក​មិន​ឃើញ​ផ្លូវ​ដែល​អាច​ឲ្យ​ពួកគេ​នាំ​គាត់​ទៅ​បាន​សោះ​ ក៏​ឡើង​ទៅ​លើ​រើ​ដំបូល​ឥដ្ឋ​ ហើយ​សម្រូត​គាត់​ចុះ​ជាមួយ​គ្រែ​ស្នែង​តាម​ប្រហោង​នោះ​ចំ​កណ្ដាល​ចំណោម​មនុស្ស​នៅ​ពី​មុខ​ព្រះយេស៊ូ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 តែ​គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ពុំ​បាន​សោះ ដោយ​ព្រោះ​មហាជន។ គេ​ក៏​ឡើង​ទៅ​លើ រើ​ដំបូល​ផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​ស្នែង ចំ​កណ្តាល​ចំណោម​មនុស្ស នៅ​ពី​មុខ​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះអង្គ​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សម្រូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តែ​ពុំ​បាន​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ នោះ​ក៏​ឡើង​ទៅ​លើ​ដំបូល សំរូត​គាត់​ទៅ ទាំង​ដេក​លើ​គ្រែ នៅ​កណ្តាល​ជំនុំ ចំពោះ​ព្រះ‌យេស៊ូវ តាម​ប្រហោង​ដំបូល

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​អ៊ីសា​បាន​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សំរូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​អ៊ីសា។

សូមមើលជំពូក ចម្លង




លូកា 5:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ក្នុង​ទីងងឹត ចូរ​និយាយ​នៅ​ទីភ្លឺ ហើយ​អ្វីដែល​អ្នករាល់គ្នា​ឮ​នៅក្បែរ​ត្រចៀក ចូរ​ប្រកាស​នៅលើ​ដំបូលផ្ទះ​ចុះ​។


កុំឲ្យ​អ្នក​ដែល​នៅលើ​ដំបូលផ្ទះ​ចុះមក​យក​អ្វី​ពី​ផ្ទះ​របស់​ខ្លួន​ឡើយ


ប៉ុន្តែ​ពួកគេ​មិនអាច​នាំ​គាត់​ទៅ​ឯ​ព្រះអង្គ​បានទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​រើ​ដំបូល​ត្រង់​កន្លែងដែល​ព្រះអង្គ​គង់នៅ ពេល​រើ​ហើយ ពួកគេ​ក៏​សម្រូត​កន្ទេល​ដែល​មាន​មនុស្សស្លាប់មួយចំហៀងខ្លួន​កំពុង​ដេក​នោះ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម