ពេលនោះ មហាបូជាចារ្យបានក្រោកឡើង សួរព្រះអង្គថា៖ “តើអ្នកមិនឆ្លើយអ្វីទេឬ? តើរឿងដែលអ្នកទាំងនេះកំពុងធ្វើបន្ទាល់ទាស់នឹងអ្នកជាអ្វី?”។
ម៉ាកុស 15:4 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពីឡាត់ក៏សួរព្រះអង្គម្ដងទៀតថា៖ “តើអ្នកមិនឆ្លើយអ្វីទេឬ? មើល៍! ពួកគេចោទប្រកាន់អ្នកអំពីរឿងជាច្រើនដល់ម្ល៉េះ”។ Khmer Christian Bible លោកពីឡាត់សួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកគ្មានអ្វីត្រូវឆ្លើយទេឬ? មើលគេចោទប្រកាន់អ្នកច្រើនណាស់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពីឡាត់សួរព្រះអង្គម្តងទៀតថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? មើលចុះ គេយករឿងជាច្រើនមកចោទប្រកាន់អ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតសួរព្រះអង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកពីឡាត់ក៏ពិចារណាសួរទ្រង់ម្តងទៀត ដោយពាក្យថា តើអ្នកមិនព្រមឆ្លើយសោះទេឬអី មើល រឿងជាច្រើនទាំងម៉្លេះ ដែលគេធ្វើបន្ទាល់ទាស់នឹងអ្នក អាល់គីតាប លោកពីឡាតសួរអ៊ីសាម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ |
ពេលនោះ មហាបូជាចារ្យបានក្រោកឡើង សួរព្រះអង្គថា៖ “តើអ្នកមិនឆ្លើយអ្វីទេឬ? តើរឿងដែលអ្នកទាំងនេះកំពុងធ្វើបន្ទាល់ទាស់នឹងអ្នកជាអ្វី?”។
ពេលនោះ ពីឡាត់ក៏សួរព្រះអង្គថា៖ “តើអ្នកមិនឮពួកគេធ្វើបន្ទាល់ទាស់នឹងអ្នកជាច្រើនដល់ម្ល៉េះទេឬ?”។
ដូច្នេះ ពីឡាត់ក៏មានប្រសាសន៍ថា៖ “តើអ្នកមិននិយាយនឹងខ្ញុំទេឬ? តើអ្នកមិនដឹងថាខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នក និងមានសិទ្ធិអំណាចឆ្កាងអ្នកទេឬ?”។