ពេលនោះ មានចោរប្លន់ពីរនាក់ត្រូវគេឆ្កាងជាមួយព្រះយេស៊ូវ ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។
ម៉ាកុស 15:27 - ព្រះគម្ពីរខ្មែរសាកល ពួកគេបានឆ្កាងចោរប្លន់ពីរនាក់ជាមួយព្រះយេស៊ូវ ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងព្រះអង្គ។ Khmer Christian Bible ពួកគេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេង អាល់គីតាប គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយអ៊ីសាដែរ ម្នាក់នៅខាងស្ដាំអ៊ីសា ម្នាក់ទៀតនៅខាងឆ្វេងអ៊ីសា។ [ |
ពេលនោះ មានចោរប្លន់ពីរនាក់ត្រូវគេឆ្កាងជាមួយព្រះយេស៊ូវ ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។
ដូច្នេះ បទគម្ពីរនេះត្រូវបានបំពេញឲ្យសម្រេច ដែលថា:“លោកត្រូវគេរាប់បញ្ចូលជាមួយពួកមនុស្សអាក្រក់”។
ចូរឲ្យព្រះគ្រីស្ទ ជាស្ដេចអ៊ីស្រាអែលចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!”។ ពួកអ្នកដែលត្រូវបានឆ្កាងជាមួយព្រះយេស៊ូវក៏ត្មះតិះដៀលព្រះអង្គដែរ។
នៅទីនោះ ពួកគេឆ្កាងព្រះយេស៊ូវជាមួយពីរនាក់ទៀត គឺម្នាក់នៅខាងនេះម្នាក់នៅខាងនោះ ហើយព្រះយេស៊ូវនៅកណ្ដាល។