ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ឥឡូវនេះ ចូរយល់ព្រមចុះ ដ្បិតការបំពេញគ្រប់ទាំងសេចក្ដីសុចរិតឲ្យសម្រេចដូច្នេះ ជាការសមគួរសម្រាប់យើង”។ ដូច្នេះគាត់ក៏យល់ព្រម។
ម៉ាកុស 14:12 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃទីមួយនៃបុណ្យនំប៉័ងឥតមេ ជាថ្ងៃដែលគេសម្លាប់កូនចៀមនៃបុណ្យរំលង ពួកសិស្សរបស់ព្រះយេស៊ូវទូលសួរព្រះអង្គថា៖ “តើលោកចង់ឲ្យយើងខ្ញុំទៅរៀបចំនៅឯណា ដើម្បីឲ្យលោកបានពិសាអាហារបុណ្យរំលង?”។ Khmer Christian Bible នៅថ្ងៃទីមួយនៅថ្ងៃបុណ្យនំបុ័ងឥតមេ ពេលគេសម្លាប់កូនចៀមធ្វើបុណ្យរំលង ពួកសិស្សសួរព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅកន្លែងណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា*សម្រាប់បុណ្យចម្លង* ពួកសិស្ស*ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង* នៅកន្លែងណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែនោះ កាលគេត្រូវសំឡាប់កូនចៀម ធ្វើបុណ្យរំលង នោះពួកសិស្សទូលសួរទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា អាល់គីតាប នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើគូរបាន សម្រាប់បុណ្យរំលង ពួកសិស្សសួរអ៊ីសាថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យរំលងនៅកន្លែងណា?»។ |
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ឥឡូវនេះ ចូរយល់ព្រមចុះ ដ្បិតការបំពេញគ្រប់ទាំងសេចក្ដីសុចរិតឲ្យសម្រេចដូច្នេះ ជាការសមគួរសម្រាប់យើង”។ ដូច្នេះគាត់ក៏យល់ព្រម។
នៅពីរថ្ងៃទៀតដល់បុណ្យរំលង និងបុណ្យនំប៉័ងឥតមេ។ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យកំពុងរកមធ្យោបាយចាប់ព្រះអង្គដោយឧបាយកល ដើម្បីធ្វើគុតព្រះអង្គ។
ពួកគេបានឮដូច្នេះ ក៏អរសប្បាយ ហើយសន្យាឲ្យលុយដល់គាត់។ រួចគាត់ក៏រកមធ្យោបាយប្រគល់ព្រះអង្គដោយសមស្រប។
ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ ដោយមានបន្ទូលថា៖“ចូរទៅក្នុងទីក្រុង នោះបុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងជួបពួកអ្នក។ ចូរទៅតាមគាត់ចុះ។
ប៉ុន្តែនៅពេលការបំពេញនៃពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី គឺឲ្យប្រសូតនៅក្រោមក្រឹត្យវិន័យ