ម៉ាកុស 14:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា*សម្រាប់បុណ្យចម្លង* ពួកសិស្ស*ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង* នៅកន្លែងណា?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 នៅថ្ងៃទីមួយនៃបុណ្យនំប៉័ងឥតមេ ជាថ្ងៃដែលគេសម្លាប់កូនចៀមនៃបុណ្យរំលង ពួកសិស្សរបស់ព្រះយេស៊ូវទូលសួរព្រះអង្គថា៖ “តើលោកចង់ឲ្យយើងខ្ញុំទៅរៀបចំនៅឯណា ដើម្បីឲ្យលោកបានពិសាអាហារបុណ្យរំលង?”។ សូមមើលជំពូកKhmer Christian Bible12 នៅថ្ងៃទីមួយនៅថ្ងៃបុណ្យនំបុ័ងឥតមេ ពេលគេសម្លាប់កូនចៀមធ្វើបុណ្យរំលង ពួកសិស្សសួរព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅកន្លែងណា?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែនោះ កាលគេត្រូវសំឡាប់កូនចៀម ធ្វើបុណ្យរំលង នោះពួកសិស្សទូលសួរទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា សូមមើលជំពូកអាល់គីតាប12 នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើគូរបាន សម្រាប់បុណ្យរំលង ពួកសិស្សសួរអ៊ីសាថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យរំលងនៅកន្លែងណា?»។ សូមមើលជំពូក |
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។