ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។
ម៉ាកុស 13:20 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើព្រះអម្ចាស់មិនបន្ថយថ្ងៃទាំងនោះទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំងដែលព្រះអង្គបានជ្រើសរើស ព្រះអង្គបានបន្ថយថ្ងៃទាំងនោះហើយ។ Khmer Christian Bible ដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាបានសង្គ្រោះឡើយ ប៉ុន្តែ ព្រះអង្គបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី ដោយយល់ដល់ពួករើសតាំង គឺពួកអ្នកដែលព្រះអង្គជ្រើសរើស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណារួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី នោះគ្មានមនុស្សណាបានសង្គ្រោះទេ ប៉ុន្តែទ្រង់បានបន្ថយថ្ងៃទាំងនោះ ដោយព្រោះពួកអ្នកដែលទ្រង់បានរើសតាំង អាល់គីតាប ប្រសិនបើអុលឡោះជាអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែ អុលឡោះបន្ថយចំនួនថ្ងៃទាំងនោះដោយយោគយល់ដល់ពួកអ្នកដែលទ្រង់បានជ្រើសរើស។ |
ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។
ទោះបីជាមានសល់មួយភាគដប់នៅក្នុងទឹកដីនោះក៏ដោយ ក៏វានឹងត្រូវបានដុតចោលទៀតដែរ គឺដូចដើមឈើទាល និងដើមអូកដែលមានសល់ដង្គត់នៅពេលត្រូវបានកាប់រំលំហើយ។ គឺពូជពង្សវិសុទ្ធហើយ ជាដង្គត់នោះឯង”៕
ប្រសិនបើថ្ងៃទាំងនោះមិនត្រូវបានបន្ថយទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ថ្ងៃទាំងនោះនឹងត្រូវបានបន្ថយ។
ដ្បិតនៅគ្រានោះនឹងមានទុក្ខវេទនា ដែលតាំងពីដើមដំបូងដែលព្រះបាននិម្មិតបង្កើតពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងបែបនេះទេ ហើយក៏មិនកើតឡើងទៀតដែរ។
“ពេលនោះ ប្រសិនបើមានអ្នកណាប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះគ្រីស្ទនៅទីនេះ’ ឬថា: ‘មើល៍! ព្រះអង្គនៅទីនោះ’ កុំជឿឡើយ។