គាត់ទូលសួរព្រះអង្គថា៖ “តើបទបញ្ជាណាខ្លះ?”។ ព្រះយេស៊ូវទ្រង់ឆ្លើយថា៖ “កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ភូតភរ
ម៉ាកុស 12:28 - ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងពួកគ្រូវិន័យបានចូលមកជិត ឮពួកគេកំពុងជជែកគ្នា ហើយឃើញថាព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេបានល្អ ក៏ទូលសួរព្រះអង្គថា៖ “តើក្នុងបទបញ្ជាទាំងអស់មួយណាសំខាន់ជាងគេ?”។ Khmer Christian Bible គ្រូវិន័យម្នាក់បានចូលមកជិត និងឮពួកគេជជែកគ្នា ហើយដឹងថាព្រះអង្គឆ្លើយនឹងពួកគេបានល្អ ក៏សួរព្រះអង្គថា៖ «តើនៅក្នុងចំណោមបញ្ញត្ដិទាំងអស់បញ្ញត្ដិទីមួយគឺអ្វី?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអាចារ្យម្នាក់ចូលមកជិត ឮពួកគេជជែកគ្នា ហើយឃើញថាព្រះអង្គបានឆ្លើយនឹងពួកគេយ៉ាងល្អ គាត់ក៏ទូលសួរព្រះអង្គថា៖ «ក្នុងព្រះឱវាទទាំងប៉ុន្មាន តើព្រះឱវាទណាសំខាន់ជាងគេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអាចារ្យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា*ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានអាចារ្យម្នាក់ចូលមកឮជជែកគ្នា ក៏យល់ឃើញថា ទ្រង់បានឆ្លើយត្រូវចំ រួចគាត់ទូលសួរទ្រង់ថា ក្នុងបញ្ញត្តទាំងប៉ុន្មាន តើមានបទណាសំខាន់ជាងគេទាំងអស់ អាល់គីតាប មានតួនម្នាក់បានឮពួកគេជជែកជាមួយអ៊ីសា ហើយឃើញថាអ៊ីសាបានឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតសួរអ៊ីសាថា៖ «ក្នុងបណ្ដាបទបញ្ជាទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។ |
គាត់ទូលសួរព្រះអង្គថា៖ “តើបទបញ្ជាណាខ្លះ?”។ ព្រះយេស៊ូវទ្រង់ឆ្លើយថា៖ “កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ភូតភរ
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីរឌីល និងគ្រាប់គូមីន ប៉ុន្តែអ្នករាល់គ្នាបានបោះបង់ចោលអ្វីៗដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និងជំនឿ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។
ដូច្នេះ អ្នកណាក៏ដោយដែលល្មើសបទបញ្ជាមួយតូចបំផុតក្នុងបទបញ្ជាទាំងនេះ ហើយបង្រៀនគេឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវបានហៅថាអ្នកតូចបំផុតក្នុងអាណាចក្រស្ថានសួគ៌។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលប្រព្រឹត្តតាម ព្រមទាំងបង្រៀនបទបញ្ជាទាំងនេះ អ្នកនោះនឹងត្រូវបានហៅថាអ្នកធំក្នុងអាណាចក្រស្ថានសួគ៌។
នៅពេលមកដល់សិស្សឯទៀត ពួកគេក៏ឃើញហ្វូងមនុស្សមួយក្រុមធំនៅជុំវិញសិស្សទាំងនោះ ព្រមទាំងឃើញពួកគ្រូវិន័យកំពុងប្រកែកនឹងពួកគេ។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកផារិស៊ីអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីររូ និងដំណាំបន្លែគ្រប់ប្រភេទ ប៉ុន្តែអ្នករាល់គ្នាបោះបង់ចោលសេចក្ដីយុត្តិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។