Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:28 - Khmer Christian Bible

28 គ្រូ​វិន័យ​ម្នាក់​បាន​ចូល​មក​ជិត​ និង​ឮ​ពួកគេ​ជជែក​គ្នា​ ហើយ​ដឹង​ថា​ព្រះអង្គ​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ​ ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​នៅ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​អស់​បញ្ញត្ដិ​ទី​មួយ​គឺ​អ្វី?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 មាន​ម្នាក់​ក្នុង​ពួក​គ្រូវិន័យ​បាន​ចូលមកជិត ឮ​ពួកគេ​កំពុង​ជជែក​គ្នា ហើយ​ឃើញ​ថា​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ “តើ​ក្នុង​បទបញ្ជា​ទាំងអស់​មួយណា​សំខាន់ជាងគេ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត ឮ​ពួក​គេ​ជជែក​គ្នា ហើយ​ឃើញ​ថា​ព្រះ‌អង្គ​បាន​ឆ្លើយ​នឹង​ពួក​គេ​យ៉ាង​ល្អ គាត់​ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ក្នុង​ព្រះឱវាទ​ទាំង​ប៉ុន្មាន តើ​ព្រះឱវាទ​ណា​សំខាន់​ជាង​គេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 មាន​អាចារ្យ*​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ហើយ​ឃើញ​ថា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ត្រឹម​ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​ទូល​ព្រះអង្គ​ថា៖ «ក្នុង​បណ្ដា​បទ‌បញ្ជា*​ទាំង​អស់ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ឮ​ជជែក​គ្នា ក៏​យល់​ឃើញ​ថា ទ្រង់​បាន​ឆ្លើយ​ត្រូវ​ចំ រួច​គាត់​ទូល​សួរ​ទ្រង់​ថា ក្នុង​បញ្ញត្ត​ទាំង​ប៉ុន្មាន តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

28 មាន​តួន​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​អ៊ីសា ហើយ​ឃើញ​ថា​អ៊ីសា​បាន​ឆ្លើយ​ត្រឹម​ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​សួរ​អ៊ីសា​ថា៖ «ក្នុង​បណ្ដា​បទ‌បញ្ជា​ទាំង​អស់ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​បញ្ញត្ដិ​មួយ​ណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​សម្លាប់​មនុស្ស​ កុំ​ផិតក្បត់​ កុំ​លួច​ កុំ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ទាំង​ជីរ​អង្កាម​ ជីរ​នាងវង​ និង​ម្អម​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅ​ក្នុង​គម្ពីរ​វិន័យ​ គឺ​យុត្ដិធម៌​ សេចក្ដី​មេត្ដា​ករុណា​ និង​ជំនឿ​ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​


ដូច្នេះ​ អ្នកណា​ល្មើស​បញ្ញត្ដិ​តូច​បំផុត​មួយ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​នេះ​ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​នៅ​ក្នុង​នគរ​ស្ថានសួគ៌​ ប៉ុន្ដែ​អ្នកណា​ដែល​អនុវត្ដ​តាម​ និង​បង្រៀន​បញ្ញត្ដិ​ទាំង​នេះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​នៅក្នុង​នគរ​ស្ថានសួគ៌។​


ពេល​មក​ដល់​ពួក​សិស្ស​វិញ​ នោះ​ក៏​ឃើញ​មនុស្ស​កុះករ​ និង​ពួក​គ្រូ​វិន័យ​ព័ទ្ធ​ជុំ​វិញ​ពួក​សិស្ស​ កំពុង​សួរ​ដេញ​ដោល​ពួកគេ​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ជា​ជីរ​អង្កាម​ រមៀត​ និង​បន្លែ​គ្រប់​មុខ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ល្មើស​លើ​សេចក្ដី​យុត្ដិធម៌​ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។​ អ្នក​រាល់គ្នា​ត្រូវ​ប្រព្រឹត្ដ​តាម​សេចក្ដីទាំង​នេះ​ សេចក្ដី​ទាំង​នេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ល្មើស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​


ពួក​គ្រូ​វិន័យ​ខ្លះ​បាន​ឆ្លើយ​ថា៖​ «លោក​គ្រូ​ លោក​និយាយ​បាន​ល្អ​ណាស់»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម