ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 11:31 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​ជជែក​គ្នា​ថា៖ “បើសិន​យើង​ថា​: ‘មកពី​ស្ថានសួគ៌’ គាត់​នឹង​សួរថា​: ‘ចុះ​ម្ដេចក៏​អ្នករាល់គ្នា​មិន​បាន​ជឿ​គាត់?’

សូមមើលជំពូក

Khmer Christian Bible

​ពួក​គេ​ក៏​ពិគ្រោះ​គ្នា​ថា​៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា មក​ពី​ស្ថាន​សួគ៌​ ​នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​រិះ‌គិត​គ្នា​ថា៖ «បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​គាត់​មុខ​ជា​សួរ​យើង​ថា ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់

សូមមើលជំពូក

អាល់គីតាប

គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា អុលឡោះ​ចាត់​យ៉ះយ៉ា​ឲ្យ​មក គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​យ៉ះយ៉ា?

សូមមើលជំពូក



ម៉ាកុស 11:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកសិស្ស​ក៏​ជជែក​គ្នា​ថា​៖ “នេះគឺ​ដោយសារ​យើង​មិន​បាន​យក​នំប៉័ង​មក”។


តើ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​មកពី​ស្ថានសួគ៌ ឬ​មកពី​មនុស្ស? ចូរ​ឆ្លើយ​មក​!”។


ប៉ុន្តែ​ឲ្យ​យើង​ថា​: ‘មកពី​មនុស្ស’ ឬ​?”។ ពួកគេ​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​មនុស្ស​ទាំងអស់​ចាត់ទុក​យ៉ូហាន​ថា គាត់​ពិតជា​ព្យាការី​មែន​។


យ៉ូហាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គ ដោយ​ស្រែកឡើង​ថា​៖ “ព្រះអង្គនេះ​ហើយ ជា​ព្រះអង្គ​ដែល​ខ្ញុំ​បាន​ប្រាប់ថា​: ‘ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ បាន​ត្រឡប់ជា​មុន​ខ្ញុំ ពីព្រោះ​ព្រះអង្គ​គង់នៅ​មុន​ខ្ញុំ’”។


នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​!


ខ្ញុំ​បាន​ឃើញ ក៏​ធ្វើបន្ទាល់​ថា ព្រះអង្គនេះ​ហើយ ជា​ព្រះបុត្រារបស់ព្រះ”។


យ៉ូហាន​សម្លឹងមើល​ព្រះយេស៊ូវ​កំពុង​យាងកាត់ ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​!”។