បន្ទាប់មក ព្រះអង្គទ្រង់ចាកចេញពីពួកគេ ហើយយាងចេញពីទីក្រុងទៅបេថានី រួចស្នាក់នៅទីនោះមួយយប់។
ម៉ាកុស 11:19 - ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រះអង្គនិងពួកសិស្សក៏ចេញទៅខាងក្រៅទីក្រុង។ Khmer Christian Bible ហើយនៅល្ងាចនោះ ព្រះអង្គបានចាកចេញទៅក្រៅក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ល្ងាច ព្រះអង្គ និងពួកសិស្សក៏ចាកចេញពីទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។ អាល់គីតាប លុះដល់ល្ងាច អ៊ីសាចាកចេញពីទីក្រុងជាមួយពួកសិស្ស។ |
បន្ទាប់មក ព្រះអង្គទ្រង់ចាកចេញពីពួកគេ ហើយយាងចេញពីទីក្រុងទៅបេថានី រួចស្នាក់នៅទីនោះមួយយប់។
ព្រះយេស៊ូវយាងទៅដល់យេរូសាឡិម ហើយចូលក្នុងព្រះវិហារ។ នៅពេលទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញទៅបេថានីជាមួយសាវ័កទាំងដប់ពីរនាក់ ដ្បិតជ្រុលម៉ោងហើយ។
នៅពេលថ្ងៃ ព្រះយេស៊ូវទ្រង់បង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គក៏យាងចេញទៅស្នាក់នៅលើភ្នំដែលគេហៅថា “ភ្នំដើមអូលីវ”។
ក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនេះ ចូរជឿលើពន្លឺនេះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានក្លាយជាកូននៃពន្លឺ”។ នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយត្រូវបានបំបាំងពីពួកគេ។