នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ហើយបក្សាបក្សីក៏មកស៊ីអស់។
ម៉ាកុស 10:46 - ព្រះគម្ពីរខ្មែរសាកល ពួកគេបានមកដល់យេរីខូរ។ ខណៈដែលព្រះអង្គកំពុងយាងចាកចេញពីយេរីខូរជាមួយពួកសិស្ស និងហ្វូងមនុស្សមួយក្រុមធំ មានអ្នកសុំទានខ្វាក់ភ្នែកម្នាក់ ឈ្មោះបារទីមេជាកូនរបស់ទីមេ កំពុងអង្គុយនៅក្បែរផ្លូវ។ Khmer Christian Bible ពួកគេមកដល់ក្រុងយេរីខូរ ហើយពេលព្រះអង្គ និងពួកសិស្សរួមជាមួយមនុស្សច្រើនកុះករកំពុងធ្វើដំណើរចេញពីក្រុងយេរីខូរ នោះមានអ្នកសុំទានម្នាក់ ខ្វាក់ភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយនៅចិញ្ចើមផ្លូវ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានមកដល់ក្រុងយេរីខូរ។ ពេលព្រះអង្គ និងពួកសិស្ស ព្រមទាំងបណ្ដាជនច្រើនកុះករ ធ្វើដំណើរចេញពីក្រុងយេរីខូរ មានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូ និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ ក៏មកដល់ក្រុងយេរីខូរ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស នឹងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ អាល់គីតាប អ៊ីសា និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលអ៊ីសាចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ |
នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ហើយបក្សាបក្សីក៏មកស៊ីអស់។
ក៏មានអ្នកក្រម្នាក់ឈ្មោះឡាសារ ដែលកើតដំបៅពេញខ្លួន ត្រូវគេផ្ដេកនៅមាត់ទ្វាររបស់សេដ្ឋីនោះ។
ក្រោយមក អ្នកក្រនោះបានស្លាប់ទៅ ហើយគាត់ត្រូវបណ្ដាទូតសួគ៌យកទៅឯដើមទ្រូងរបស់អ័ប្រាហាំ។ ចំណែកឯសេដ្ឋីនោះក៏ស្លាប់ទៅដែរ ហើយគាត់ត្រូវគេបញ្ចុះ។
នៅពេលព្រះយេស៊ូវយាងមកជិតយេរីខូរ មានបុរសខ្វាក់ភ្នែកម្នាក់កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។
អ្នកជិតខាង និងអ្នកដែលពីមុនឃើញថាគាត់ជាអ្នកសុំទាន ក៏និយាយថា៖ “តើអ្នកនេះមិនមែនជាអ្នកដែលអង្គុយសុំទានទេឬ?”។