នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
ម៉ាកុស 10:37 - ព្រះគម្ពីរខ្មែរសាកល ពួកគេទូលថា៖ “សូមព្រមឲ្យយើងខ្ញុំបានអង្គុយនៅក្នុងសិរីរុងរឿងរបស់លោកផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងលោក”។ Khmer Christian Bible ពួកគេឆ្លើយថា៖ «សូមឲ្យយើងបានអង្គុយ ម្នាក់នៅខាងស្ដាំលោក និងម្នាក់ទៀតនៅខាងឆ្វេងលោក នៅក្នុងសិរីរុងរឿងរបស់លោកផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលព្រះអង្គថា៖ «ពេលលោកគ្រូគង់លើបល្ល័ង្កដ៏រុងរឿង សូមប្រោសប្រទានឲ្យយើងខ្ញុំបានអង្គុយអមលោកគ្រូ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿង សូមប្រទានឲ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ទូលឆ្លើយថា សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក អាល់គីតាប គេសុំអ៊ីសាថា៖ «ពេលតួនគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានឲ្យយើងខ្ញុំបានអង្គុយអមតួនផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ |
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
មានបុត្រីរបស់ស្ដេចនានានៅក្នុងចំណោមពួកស្ត្រីមានកិត្តិយសរបស់ព្រះករុណា; អគ្គមហេសីទ្រង់ឈរនៅខាងស្ដាំព្រះករុណា ប្រដាប់ដោយមាសពីអូភារ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក អ្នករាល់គ្នាដែលមកតាមខ្ញុំ គឺអ្នករាល់គ្នាហ្នឹងហើយ នឹងអង្គុយលើបល្ល័ង្កដប់ពីរដែរ ទាំងជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលផង។
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ នៅជំនាន់នេះដែលផិតក្បត់ និងពេញដោយបាប កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកជាមួយបណ្ដាទូតសួគ៌ដ៏វិសុទ្ធ ទាំងប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់លោក”៕
តើព្រះគ្រីស្ទមិនត្រូវរងទុក្ខនឹងការទាំងនេះ ហើយចូលក្នុងសិរីរុងរឿងរបស់ព្រះអង្គទេឬ?”។
គឺបានស្រាវជ្រាវថា អ្វីដែលព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដែលស្ថិតនៅក្នុងពួកគេបានបញ្ជាក់ ដោយថ្លែងទុកមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ និងសិរីរុងរឿងដែលមកតាមក្រោយនោះ តើសំដៅលើពេលណា ឬស្ថានភាពបែបណា។