អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយជាងស្រឡាញ់ខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ ហើយអ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ;
ម៉ាកុស 1:20 - ព្រះគម្ពីរខ្មែរសាកល ភ្លាមនោះ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរ។ ពួកគេក៏ចាកចោលសេបេដេឪពុករបស់ពួកគេ នៅក្នុងទូកជាមួយពួកឈ្នួល ហើយទៅតាមព្រះអង្គ។ Khmer Christian Bible ភ្លាមនោះ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរ ពួកគេក៏ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល រួចដើរតាមព្រះអង្គទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គត្រាស់ហៅពួកគេមកភ្លាម ហើយពួកគេក៏ទុកសេបេដេជាឪពុក ឲ្យនៅក្នុងទូកជាមួយជើងឈ្នួល រួចដើរតាមព្រះអង្គទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់មានបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុក នៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។ អាល់គីតាប អ៊ីសាហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមអ៊ីសាទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។ |
អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយជាងស្រឡាញ់ខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ ហើយអ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ;
ព្រះអង្គយាងទៅមុខបន្តិចទៀត ក៏ទតឃើញយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់។ ពួកគេកំពុងជួសអួននៅក្នុងទូក។
ព្រះយេស៊ូវ និងពួកសិស្សបានចូលទៅកាពើណិម។ ដល់ថ្ងៃសប្ប័ទភ្លាម ព្រះអង្គក៏យាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។
ព្រះយេស៊ូវមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាដែលលះបង់ផ្ទះសម្បែង ឬបងប្អូនប្រុស ឬបងប្អូនស្រី ឬម្ដាយ ឬឪពុកឬកូន ឬស្រែចម្ការ ដោយសារតែខ្ញុំ និងដោយសារតែដំណឹងល្អ
“ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ដូច្នេះ ចាប់ពីឥឡូវនេះទៅ យើងមិនរាប់អ្នកណាតាមរបៀបសាច់ឈាមឡើយ។ ទោះបីជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមរបៀបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងលែងស្គាល់ព្រះអង្គតាមរបៀបនេះទៀតហើយ។