ខ្មាំងសត្រូវនឹងសង្គ្រុបលើគាត់មិនបានឡើយ ហើយកូនចៅនៃសេចក្ដីទុច្ចរិតក៏នឹងធ្វើទុក្ខគាត់មិនបានដែរ។
ខ្មាំងសត្រូវនឹងមិនមានប្រៀបលើគេបានឡើយ ហើយមនុស្សអាក្រក់ក៏នឹងមិន សង្កត់សង្កិនគេបានដែរ។
ខ្មាំងសត្រូវពុំអាចមានប្រៀបលើគេ មនុស្សទុច្ចរិតពុំអាចបំបាក់មុខគេបានឡើយ។
ពួកខ្មាំងសត្រូវនឹងមិនដែលទារអាករ ហើយពួកមនុស្សអាក្រក់ក៏មិនដែលសង្កត់សង្កិនឡើយ
ខ្មាំងសត្រូវពុំអាចមានប្រៀបលើគាត់ មនុស្សទុច្ចរិតពុំអាចបំបាក់មុខគាត់បានឡើយ។
ពេលទូលបង្គំនៅ ជាមួយពួកគេ ទូលបង្គំថែរក្សាពួកគេក្នុងព្រះនាមរបស់ព្រះអង្គ គឺនាមដែលព្រះអង្គប្រទានមកទូលបង្គំ។ ទូលបង្គំបានរក្សាពួកគេ ហើយគ្មានអ្នកណាក្នុងពួកគេវិនាសឡើយ លើកលែងតែកូននៃសេចក្ដីវិនាស ប៉ុណ្ណោះ ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច។
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែការបោះបង់ជំនឿមកដល់ជាមុនសិន ហើយមនុស្សនៃការឥតច្បាប់ គឺកូននៃសេចក្ដីវិនាសបានលេចមក។