ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 83:17 - ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ពួកគេ​អាម៉ាស់មុខ ហើយ​តក់ស្លុត​ជារៀងរហូត សូមឲ្យ​ពួកគេ​ទទួលការអាប់យស ហើយ​វិនាស​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​រហូត​ទៅ សូម​ឲ្យ​គេ​វិនាសទៅ​ទាំង​អាប់​យស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ពួក​គេ​បាក់​មុខ បាក់‌ស្បាត​រហូត​ត​ទៅ សូម​ឲ្យ​ពួក​គេ​ងើប​មុខ​មិន​រួច ហើយ​វិនាស​សូន្យ​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​ជា​ដរាប អើ សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំង‌កាំង ហើយ​វិនាស​ទៅ

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​ពួក​គេ​បាក់​មុខ បាក់‌ស្បាត​រហូត​ត​ទៅ សូម​ឲ្យ​ពួក​គេ​ងើប​មុខ​មិន​រួច ហើយ​វិនាស​សូន្យ​ទៅ!

សូមមើលជំពូក



ទំនុកតម្កើង 83:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកអ្នកដែល​ចោទប្រកាន់​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​ភាពអាប់យស ហើយ​ត្រូវបាន​គ្របដណ្ដប់​ដោយ​សេចក្ដីអាម៉ាស់​របស់ខ្លួន ដូច​អាវវែង​!


សូមឲ្យ​ពួកអ្នកដែល​អរសប្បាយ​នឹង​មហន្តរាយ​របស់ទូលបង្គំ ត្រូវបាន​ធ្វើឲ្យ​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ជាមួយគ្នា​។ សូមឲ្យ​ពួកអ្នកដែល​លើក​ខ្លួន​ឡើង​ទាស់នឹង​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​។


សូមឲ្យ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​អៀនខ្មាស សូមឲ្យ​ពួកដែល​គិតគូរ​ការអាក្រក់​ទាស់នឹង​ទូលបង្គំ បាន​ថយទៅវិញ ហើយ​ទទួលការអាប់យស​។