ដូនតារបស់យើងខ្ញុំមិនបានចាប់ភ្លឹកនឹងកិច្ចការដ៏អស្ចារ្យទាំងឡាយរបស់ព្រះអង្គ កាលនៅអេហ្ស៊ីប; ពួកគាត់មិនបាននឹកចាំភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គឡើយ ផ្ទុយទៅវិញ ពួកគាត់បានបះបោរនៅក្បែរសមុទ្រ គឺត្រង់សមុទ្រក្រហម។
ទំនុកតម្កើង 78:8 - ព្រះគម្ពីរខ្មែរសាកល ហើយមិនបានដូចដូនតារបស់ពួកគេ ដែលជាជំនាន់ចចេស និងបះបោរ ជាជំនាន់ដែលចិត្តពួកគាត់មិនស្ថិតស្ថេរ ហើយវិញ្ញាណពួកគាត់មិនស្មោះត្រង់នឹងព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យគេបានដូចបុព្វបុរសរបស់គេ ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត ឲ្យទៀងត្រង់ ហើយវិញ្ញាណរបស់គេ មិនស្មោះចំពោះព្រះនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងព្រះជាម្ចាស់ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងព្រះអង្គនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។ អាល់គីតាប ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងអុលឡោះ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងទ្រង់នោះឡើយ។ |
ដូនតារបស់យើងខ្ញុំមិនបានចាប់ភ្លឹកនឹងកិច្ចការដ៏អស្ចារ្យទាំងឡាយរបស់ព្រះអង្គ កាលនៅអេហ្ស៊ីប; ពួកគាត់មិនបាននឹកចាំភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គឡើយ ផ្ទុយទៅវិញ ពួកគាត់បានបះបោរនៅក្បែរសមុទ្រ គឺត្រង់សមុទ្រក្រហម។
ព្រះទ្រង់ឲ្យមនុស្សឯកោរស់នៅក្នុងផ្ទះវិញ ព្រះអង្គទ្រង់នាំអ្នកទោសចេញមក ហើយឲ្យចូលក្នុងសេរីភាព រីឯមនុស្សបះបោររស់នៅទឹកដីហួតហែង។
រីឯចិត្តរបស់ពួកគាត់មិននៅស្ថិតស្ថេរចំពោះព្រះអង្គឡើយ ហើយក៏មិនស្មោះត្រង់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
ពួកគាត់បះបោរនឹងព្រះអង្គនៅទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យនៅទីហួតហែងញឹកញាប់យ៉ាងណាហ្ន៎!
យ៉ាងណាមិញ ពួកគាត់បានល្បងល ហើយបះបោរនឹងព្រះដ៏ខ្ពស់បំផុត ក៏មិនបានរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
ដ្បិតនេះជាប្រជាជនដែលបះបោរ ជាកូនចៅដែលភូតភរ ជាកូនចៅដែលមិនព្រមស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
នៅពេលបារណាបាសបានទៅដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះគាត់ក៏អរសប្បាយ ហើយលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់នឹងព្រះអម្ចាស់
“មនុស្សចចេសរឹងរូស ហើយគ្មានការកាត់ស្បែកនៃចិត្ត និងត្រចៀកអើយ! អ្នករាល់គ្នាតែងតែប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច! ដូចដែលដូនតារបស់អ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ជាយ៉ាងនោះដែរ។